ព័ត៌មានជាតិ
អ្នកនាំពាក្យបញ្ជាក់មូលហេតុ ការស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រង និងមានវិធានការចំពោះប្រព័ន្ធផ្សព្វផ្សាយ
កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានឯកភាពជាគោលការណ៍ចំនួន ៣ចំណុច ជូនក្រសួងព័ត៌មាន ដើម្បីគ្រប់គ្រង និងមានវិធានការចំពោះប្រព័ន្ធផ្សព្វផ្សាយ។ បើតាមអ្នកនាំពាក្យក្រសួងព័ត៌មាន ការស្នើសុំគោលការណ៍ ពីរាជរដ្ឋាភិបាលខាងលើនេះ គឺដើម្បីធ្វើបច្ចុប្បន្នភាពអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ការដែលក្រសួងព័ត៌មាន ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រង និងមានវិធានការចំពោះប្រព័ន្ធផ្សព្វផ្សាយនោះ គឺព្រោះតែជាភាពចាំបាច់របស់ក្រសួងព័ត៌មាន ក្នុងការធ្វើបច្ចុប្បន្នភាពទៅលើអង្គភាពសារព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មានទាំងអស់។
លោក ទេព អស្នារិទ្ធ បានបន្ថែមថា «ពាក់ព័ន្ធទៅនឹងឯកសារមួយនេះ គឺដោយសារភាពចាំបាច់នៅក្នុងការដែលក្រសួងព័ត៌មានយើង ត្រូវធ្វើបច្ចុប្បន្នភាពទៅលើអង្គភាពសារព័ត៌មាន អ្នកសារព័ត៌មានទាំងអស់ ដើម្បីយើងដឹងអំពីចំនួន ក៏ដូចជាស្ថានភាពប្រតិបត្តិការរបស់អង្គភាពសារព័ត៌មាន អ្នកសារព័ត៌មានយើង ដើម្បីយើងអាចរៀបចំជាផែនការសកម្មភាព ដើម្បីជួយសម្របសម្រួល ក៏ដូចជាផ្ដល់កិច្ចគាំពារសម្រាប់អង្គភាពសារព័ត៌មាន អ្នកសារព័ត៌មាន នៅទូទាំងប្រទេសកម្ពុជា»។
កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ ទីស្ដីការគណៈរដ្ឋមន្ត្រី បានលិខិតមួយដោយជម្រាបជូនលោក លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងកម្មវត្ថុករណីសំណើសុំគោលការណ៍អនុញ្ញាតពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីគ្រប់គ្រង និងមានវិធានការចំពោះប្រព័ន្ធផ្សព្វផ្សាយ។
ក្នុងលិខិតនេះ ទីស្ដីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល ឯកភាពជាគោលការណ៍ជូនក្រសួងព័ត៌មាន ដូចជា៖ ១. ណែនាំឲ្យម្ចាស់អង្គភាពអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដែលកំពុងដំណើរការផ្សាយដោយគ្មានអាជ្ញាបណ្ណ ត្រូវមកសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម ពីក្រសួងព័ត៌មានដោយទុករយៈពេល ៣ខែ។ ផុតរយៈពេលកំណត់ បុគ្គលណាដែលធ្វើអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយដោយគ្មានច្បាប់អនុញ្ញាត ត្រូវប្រឈមចំពោះមុខច្បាប់។
២. អង្គភាពប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវគោរព និងអនុវត្តតាមច្បាប់ ស្តីពី របបសារព័ត៌មាន និងក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីពង្រឹងគុណភាពនៃការផ្សព្វផ្សាយ។ ករណីម្ចាស់អង្គភាពប្រព័ន្ធ ផ្សព្វផ្សាយណាបំពានវិជ្ជាជីវៈ មិនព្រមអនុវត្តតាមការណែនាំ ក្រសួងព័ត៌មានត្រូវដកហូតអាជ្ញាបណ្ណបញ្ឈប់ការធ្វើអាជីវកម្មជាស្ថាពរ។
៣. លុបអាជ្ញាបណ្ណអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ និងសមាគមអ្នកសារព័ត៌មាន ដែលបានចុះ បញ្ជីហើយ មិនដំណើរការក្នុងរយៈពេល ១ឆ្នាំ។ ដោយឡែក សម្រាប់ស្ថានីយទូរទស្សន៍គ្រប់ប្រភេទទុកលទ្ធភាពជូនក្នុងរយៈពេល ៣ឆ្នាំ ដោយសារប្រើទុនវិនិយោគច្រើន និងត្រូវសិក្សា រយៈពេលយូរ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ