Connect with us

ព័ត៌មានជាតិ

កម្ពុជា-អង់គ្លេស ប្ដេជ្ញារួមគ្នាជំរុញកិច្ចសន្ទនាឱ្យបានទៀងទាត់រវាងប្រទេសទាំងពីរ

បានផុស

នៅ

មន្ត្រីការទូតជាន់ខ្ពស់កម្ពុជា និងចក្រភពអង់គ្លេស ប្ដេជ្ញារួមគ្នាជំរុញការផ្លាស់ប្ដូរទស្សនកិច្ច និងការសន្ទនារវាងប្រទេសទាំងពីរឱ្យបានទៀងទាត់ សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ ការប្ដេជ្ញានេះ​ ធ្វើឡើងគ្រាដែលក្រសួងការបរទេសនៃប្រទេសទាំងពីរ កម្ពុជា-ចក្រភពអង់គ្លេស បានចាប់ផ្ដើមកិច្ចប្រជុំពិគ្រោះយោបល់ជាលើកទី១ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ បានរៀបចំឡើងនៅទីស្តីការក្រសួងការបរទេសកម្ពុជា ដោយភាគីកម្ពុជាដឹកនាំដោយលោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងភាគីអង់គ្លេសដឹកនាំដោយលោក Dominic Williams ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា។ នៅក្នុងនោះ ភាគីទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់នយោបាយទ្វេ ភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។

ថ្លែងក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិត ចែម វីឌ្យ៉ា បានអរគុណចំពោះចក្រភពអង់គ្លេស ដែលបានផ្ដល់ជំនួយឱ្យកម្ពុជាក្នុង រយៈពេលកន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេសជំនួយក្នុងវិស័យអប់រំ សុខាភិបាល សាលាក្តីខ្មែរក្រហម និងសកម្មភាពសម្អាតមីន។ លោករដ្ឋលេខាធិការ ក៏បានជម្រាបជូនភាគីចក្រភពអង់គ្លេសអំពីការអភិវឌ្ឍសេដ្ឋកិច្ច និងស្ថានភាពនយោបាយថ្មីៗនៅកម្ពុជា ជាពិសេសការបោះឆ្នោតសកល ឆ្នាំ ២០២៣ ក៏ដូចជាកម្មវិធីនយោបាយអាទិភាព ៦ចំណុច នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលថ្មីនេះ។

ជាការឆ្លើយតប លោកឯកអគ្គរាជទូត Dominic Williams បានកោតសរសើរអំពីវឌ្ឍនភាព និងសមិទ្ធផលដ៏គួរឱ្យ កត់សម្គាល់របស់កម្ពុជា និងបានបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តយ៉ាងមុតមំារបស់ចក្រភពអង់គ្លេសក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។

ជារួម ភាគីទាំងពីរ បានឯកភាពធ្វើការរួមគ្នាក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានសក្ដានុពលខ្ពស់ នាពេលខាងមុខ ហើយលោកបណ្ឌិត ចែម វីឌ្យ៉ា និងលោក Dominic Williams បានសន្យាជំរុញការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកបន្ថែមទៀត ព្រមទាំងបន្តយន្តការពិគ្រោះយោបល់ និងកិច្ចសន្ទនាឱ្យបានទៀងទាត់រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរ បានចាត់ទុកកិច្ចពិគ្រោះយោបល់ទ្វេភាគី គឺជាយន្តការចាំបាច់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានសក្តានុពលរវាងប្រទេសទាំងពីរ ហើយសម្រាប់កិច្ចពិគ្រោះយោបល់ទ្វេភាគី លើកទី២ នឹងត្រូវធ្វើឡើងនៅទីក្រុងឡុងដ៏ នាឆ្នាំក្រោយផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម