ព័ត៌មានជាតិ
លោក យូ សុភា ថា លោកនិពន្ធរឿងបុរសស្រឡាញ់ភេទដូចគ្នា គឺដើម្បីលើកស្ទួយ និងលុបបំបាត់ការរើសអើង
កវីនិពន្ធដ៏ល្បីល្បាញមួយរូបនៅកម្ពុជា គឺលោក យូ សុភា បានសរសេររឿងមួយមានសាច់រឿងស្រឡាញ់ភេទដូចគ្នា គឺ “រឿងបងធម៌” ដែលជាភាពយន្តត្រៀមនឹងចាក់បញ្ចាំងនៅលើទូរទស្សន៍នាពេលឆាប់ៗនេះ។ លោកពន្យល់ថា រឿងនេះ គឺមិនមានបំណងបំពុលសង្គមទេ តែលោកចង់បំផុសតម្លៃអប់រំ កុំមានឱ្យការរើសអើង និងជួយលើកស្ទួយពួកគេក្នុងសង្គមជាតិ។ នេះបើតាមរយៈការបកស្រាយនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីសប្តាហ៍មុន។

លោកលើកឡើងបែបនេះ ព្រោះអាចនឹងមានអ្នកយល់ច្រឡំថា ការនិពន្ធរឿងអ្នកស្រឡាញ់ភេទដូចគ្នានេះ គឺជាការបំពុលសង្គម និងជំរុញឱ្យអ្នកដទៃទៀតទៅស្រឡាញ់ភេទដូចគ្នាកាន់តែច្រើន។ ប៉ុន្តែ លោក យូ សុភា បកស្រាយថា នៅក្នុងរឿងនេះ គឺឆ្លុះបញ្ចាំងពីតថភាពសង្គមជាក់ស្តែង តម្លៃអប់រំ បញ្ហាដែលអ្នកស្រឡាញ់ភេទដូចគ្នាជួបប្រទះដូចជាការរើសអើសពីគ្រប់មជ្ឈដ្ឋាន កត្តាធម្មជាតិជាដើម ហើយរឿងនេះ ក៏ជាផ្នែកមូយជួយឱ្យប្រជាជនបានយល់ និងជួយអ្នកស្រឡាញ់ភេទដូចគ្នាពីវិបត្តិផងដែរ។

អ្នកនិពន្ធរូបនេះបាននិយាយថា៖ “ទាក់ទងជាមួយនឹងការថតភាពយន្តបរុសស្រឡាញ់ភេទដូចគ្នានេះដែរ គឺវាពុំបានជះឥទ្ធិពលអ្វីអាក្រក់ ឬ អវិជ្ជមានខ្លាំងចំពោះសង្គមពេកនោះឡើយ។ ផ្ទុយទៅវិញវាបានចូលរួមចំណែកក្នុងការលុបបំបាត់នៃការរើសអើងចំពោះបុរស ឬ នារីដែលស្រឡាញ់ភេទដូចគ្នា ព្រោះនេះជាធម្មជាតិ”។ លោកថា មានកត្តារួមផ្សំជាច្រើន ក៏អាចបង្កបានក្រៅពីធម្មជាតិ ដូចជាគ្រួសារ មិត្តភក្តិ ឬ កត្តាផ្សេងៗដែលជាបុព្វហេតុធ្វើឱ្យពួកគេឈានទៅរកការស្រឡាញ់ភេទដូចគ្នា។ ការថតរឿងនេះ គឺដើម្បីឱ្យពួកគេទទួលបានអារម្មណ៍កក់ក្តៅ មិនបាក់ទឹកចិត្តនិងមិនមានអារម្មណ៍ថាខ្លួនឯងឯកា។

លោកបន្ថែមថា៖ “ចំពោះស្នាដៃតែងនិពន្ធរបស់ខ្ញុំ គឺពុំមានចេតនាក្នុងការបំពុលសង្គម ឬ ក៏ធ្វើការលើកទឹកចិត្តឱ្យពួកគាត់សុទ្ធតែមានគំនិតបែបនេះនោះទេ។ ប៉ុន្តែនៅក្នុងរឿងនេះ ខ្ញុំបានបង្ហាញអំពីសិល្បៈក្នុងការសរសេរសាច់រឿង ធ្វើយ៉ាងម៉េចដើម្បីឱ្យមើលឃើញអំពីគុណតម្លៃនៃជីវុតរបស់មនុស្សម្នាក់ៗ”។
ជាមួយគ្នានេះ កវីនិពន្ធ យូ សុភា បានលើកឡើងដែរថា វិស័យភាពយន្តមានភាពទូលំទូលាយខ្លាំង និងមានប្រភេទជាច្រើន ហើយនៅប្រទេសដែលជឿនលឿនវិញ ភាពយន្តរបស់គេមានចម្រុះគ្រប់រសជាតិទាំងអស់នៃជីវិត។ រីឯ ភាពយន្តនៅកម្ពុជាវិញ គឺមានរសជាតិតិចណាស់ ព្រោះមានទុនតិចតួច និងមានព្រំដែននៃការថត។

សូមបញ្ជាក់ថា ភាពយន្ត “រឿងបងធម៌” មានការដឹកនាំសម្តែងដោយ លោក កៅ សីហា អ្នកដឹកនាំរឿងល្បីមួយរូបដែរនៅកម្ពុជា ព្រមតាំងមានការចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ក្នុងពេលឆាប់ៗខាងមុខផងដែរ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង