Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំណ្ដាលទទូចកុំឱ្យម្ចាស់ផ្ទះសំណាក់ដំឡើងថ្លៃបន្ទប់ស្នាក់នៅចំថ្ងៃប្រឡងបាក់ឌុប

បានផុស

នៅ

រដ្ឋបាលខេត្តនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានអំពាវនាវឱ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល និងម្ចាស់ភោជនីយដ្ឋានកុំដំឡើងថ្លៃសេវា និងពិនិត្យលទ្ធភាពបញ្ចុះថ្លៃជូនលោកគ្រូ អ្នកគ្រូ និងបេក្ខជនប្រឡងបាក់ឌុប។

ក្រសួងអប់រំ នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងប្រទេសនៅថ្ងៃទី ៦-៧ ខែវិច្ឆិកា សប្ដាហ៍ក្រោយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្តកណ្ដាលបានរៀបចំមណ្ឌលប្រឡងនៅតាមក្រុង និងស្រុកចំនួន ៤ រួមាន៖ ក្រុងតាខ្មៅ ស្រុកស្អាង ស្រុកកណ្ដាលស្ទឹង និងស្រុកកៀនស្វាយ ដែលជាហេតុតម្រូវឱ្យគ្រូ អាណាព្យាបាល និងបេក្ខជនប្រឡងត្រូវមកស្នាក់នៅសណ្ឋាគារ ផ្ទះសំណាក់ ឬបន្ទប់ជួលនៅមូលដ្ឋានខាងលើ។

រដ្ឋបាលខេត្តកណ្ដាលបញ្ជាក់ថា៖ «ក្នុងន័យនេះ រដ្ឋបាលខេត្តកណ្ដាលសូមអំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួល និងភោជនីយដ្ឋាន អាហារដ្ឋានគ្រប់ប្រភេទ សូមរក្សាតម្លៃ និងគុណភាពសេវាកម្មទាំងអស់ឱ្យនៅដដែល ដោយពុំដំឡើងថ្លៃបន្ទប់ស្នាក់នៅ ឬអាចពិនិត្យលទ្ធភាពបញ្ចុះតម្លៃជូនលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងបេក្ខជនប្រឡងតាមការគួរ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម