ព័ត៌មានជាតិ
ដេប៉ូមួយបង្ហើបតម្លៃជីកសិកម្ម ស្របពេលចូលរដូវចេញវស្សាកសិករនាំគ្នាធ្វើស្រែប្រាំង
ម្ចាស់ដេប៉ូលក់ជីថ្នាំកសិកម្មរស់នៅភូមិប្រលូង ស្រុកព្រែកប្រសព្វ ខេត្តក្រចេះបានឲ្យដឹងថា ជីកសិកម្មពេលនេះមានតម្លៃធូរដូចជាប្រភេទជីបេឬជីសរីរាង្គ។
ជីមួយបេទម្ងន់ ៥០ គីឡូ តម្លៃ ១៥០ ០០០ រៀលទៅ ១៧០ ០០០ រៀល។ ចំពោះតម្លៃថ្នាំកសិកម្មវិញអាស្រ័យទៅតាមក្រុមហ៊ុន។
ម្ចាស់ដេប៉ូឈ្មោះ ហ៊ា អូន លក់ជីថ្នាំកសិកម្មនៅភូមិប្រលូងបានឲ្យដឹងថា ឆ្នាំនេះគាត់លក់ជីកសិកម្មនិងប្រភេទថ្នាំកសិកម្មដាច់ច្រើនជាងរាល់ឆ្នាំព្រោះជីមានតម្លៃធូរ ស្របពេលចេញវស្សាប្រជាកសិករមួយចំនួនដែលរស់នៅតាមតំបន់ទំនាបច្រើនធ្វើដំណាំស្រូវប្រាំង។
បើតាមការឲ្យដឹងរបស់កសិករ ជីកសិកម្មបានធ្លាក់ថ្លៃតាំងពីរដូវកាលបោះឆ្នោត។ ដោយជីកសិកម្មកម្រិតលេខមួយបានធ្លាក់ថ្លៃពីមុន ១ បេ (៥០ គីឡូក្រាម) ជាង ២០ ម៉ឺនរៀល បច្ចុប្បន្ននៅជាង ១៧ ម៉ឺនរៀលថោកជាងលើកមុន។ ចំណែកថ្នាំកសិកម្មវិញក៏មានតម្លៃធូរជាងមុនដែរ។

កសិករឈ្មោះ អឿន ដែលរស់នៅភូមិប្រលូង ស្រុកព្រែកប្រសព្វខេត្តក្រចេះបានរៀបរាប់ប្រាប់ថា គាត់ធ្វើស្រែទាំងពីររដូវទាំងប្រាំងនិងវស្សា។ ទាក់ទងតម្លៃជីកសិកម្មឆ្នាំនេះ កសិកររូបនេះប្រាប់ថាមិនមានការប្រែប្រួលតម្លៃច្រើនទេ ដែលធ្វើឲ្យកសិករមានលទ្ធភាពទិញយកមកប្រើប្រាស់លើដំណាំកសិកម្ម។

បុរសចំណាស់ម្នាក់ឈ្មោះញឹម ដែលរស់នៅភូមិឃុំជាមួយគ្នាដែលប្រកបមុខរបរធ្វើស្រែដែរនោះប្រាប់ថា គាត់ប្រើជីអុយរេដែលមានតម្លៃ ១៥០ ០០០ រៀល ក្នុងមួយបេ បន្ទាប់មកប្រើជី NPK ដែលមានតម្លៃ ១៧០ ០០០ រៀល។ បុរសរូបនេះត្រូវប្រើជីក្នុង ១ ហិកតា ២ បេរ ដោយសារតែឆ្នាំទៅគាត់ប្រមូលផលស្រូវបានច្រើនហើយស្រូវមានទីផ្សារល្អធ្វើឲ្យគាត់ចំនេញបានច្រើន។
ចំពោះជីកសិកម្មបុរសរូបនេះប្រាប់ថា បើអាចចុះនៅសល់ ១ បេចន្លោះពី ៧០ ០០០ រៀលទៅ ១០០ ០០០ រៀលអាចធ្វើឲ្យគាត់ចំនេញកាន់តែច្រើន។
យ៉ាងណាមិញ ចំពោះថ្នាំប្រើប្រាស់ទៅលើដំណាំស្រូវនិងដំណាំផ្សេងទៀតកសិកររូបបនេះប្រាប់ថានៅតែមានតម្លៃថ្លៃដូចជា ថ្នាំស្មៅនិងថ្នាំដង្កូវជាដើម៕
អត្ថបទ៖ លី រតនា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ