Connect with us

ព័ត៌មានជាតិ

វិធានការដោះស្រាយជាកញ្ចប់លើគម្រោងជាប់គាំង ៣៦៤អគារ នៅខេត្តព្រះសីហនុ

បានផុស

នៅ

វិធានការដោះស្រាយគម្រោងជាប់គាំងជាកញ្ចប់នៅខេត្តព្រះសីហនុ បានរៀបចំនួន៥ដងមកហើយ និងបានដាក់ចេញ​ផែនការសកម្មភាពនានា តាមកាលវិភាគដែលបានកំណត់ ក្នុងនោះរដ្ឋបាលខេត្តព្រះសីហនុ មានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ជាសេនាធិការបានធ្វើការកំណត់អត្តសញ្ញាណលម្អិត កំណត់តំបន់​ចូលរួមវិភាគការអនុវត្តគម្រោងសម្រាប់រៀបចំលិខិតបទដ្ឋានគតិយុត្តិ និងការជំរុញ​អនុវត្តយន្តការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា «វិធានការជាកញ្ចប់» សំដៅចូលរួមធ្វើ​យ៉ាងណា​បង្កើន​ប្រសិទ្ធភាព និងប្រសិទ្ធផល ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាកាលពីចុងខែមីនា ឆ្នាំ២០២៣កន្លងមក។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានប្រាប់កម្ពុជាថ្មីថា ជុំវិញដំណោះស្រាយបញ្ហានេះ រដ្ឋបាលខេត្ត បានបង្កើត​ការិយា​ល័យ​ទទួលពាក្យ និងទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីទទួលយកសំណុំបែបបទមួយចំនួន យកទៅពិគ្រោះ​យោបល់ជាមួយភាគីពាក់ព័ន្ធដោះស្រាយតាមយន្តការឈ្នះឈ្នះ។

លោក ឡុង ឌីម៉ង់ បន្ថែមដូច្នេះថា«លទ្ធផលឈ្នះឈ្នះសម្រេចទៅបាន ត្រូវមានការចូលរួមពីស្ថាបនពាក់ព័ន្ធ រួមទាំង​ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្របសម្រួលនីតិវិធីច្បាប់សាងសង់ ក៏ដូចជាកញ្ចប់លើកទឹកចិត្ត ជាពិសេស​ផ្នែកពន្ធដារ»។

លោកបានគូសបញ្ជាក់ទៀតថា ក្រុមការងារពាក់ព័ន្ធបានចាប់ផ្តើមដោះស្រាយទៅលើគម្រោងជាប់គាំងនេះ ក្នុងមួយ​ករណីម្តង ជាក់ស្តែងកាលពីរសៀលថ្ងៃទី ៣១ តុលា បានកំពុងដោះស្រាយមួយករណីហើយ។

បើតាមលោក ឡុង ឌីម៉ង់ បច្ចុប្បន្នអគារដែលជាប់គាំងនៅខេត្តព្រះសីហនុ មានចំនួន ៣៦៤អគារ និងអគារដទៃទៀត ដែលបានសាងសង់រួច តែមិនដំណើរការ ក៏ត្រូវដោះស្រាយផងដែរ។

លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារដោះស្រាយ​គម្រោងវិនិ​យោគជាប់គាំងក្នុងខេត្តព្រះសីហនុ បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយ​គម្រោងវិនិយោគជាប់គាំង ដោយផ្អែកតាមគោលការណ៍ ចំនួន២៖ ទី១. ឱ្យអគារដែលសាងសង់មិនទាន់ចប់ អាចសាង​សង់ចប់ និងទី២. ឱ្យអគារ ដែលបានសាងសង់ចប់ អាចមានសកម្មភាពវិនិយោគ ឬធុរកិច្ច។

លោក ហ៊ាន សាហ៊ីប បានលើកឡើងទៀតថា ខេត្តព្រះសីហនុ គឺជាខេត្តមួយ ដែលរាជរដ្ឋាភិបាលផ្តោតអាទិភាពខ្ពស់ និងម៉្យាងជាខេត្តដែលមានអគារច្រើន មានតម្លៃជាង១ ០០០ លានដុល្លារអាមេរិក ដែលត្រូវជួយដោះស្រាយ ដើម្បីជំរុញ​សកម្មភាព សេដ្ឋកិច្ច និងធុរកិច្ច ពិសេស ប្រែក្លាយពីស្ថានភាពជាប់គាំង ក្នុងអតីតកាល ទៅជាស្ថានភាពរស់រវើក ប្រកបដោយថាមពល ក្នុងបច្ចុប្បន្ន និងអនាគត។

សូមបញ្ជាក់ថា វិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំង គឺជា “វិធានការជាកញ្ចប់ដែលត្រូវអនុវត្ត ដោយមាន​ការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ជាតួអង្គតែមួយ ប្រកបដោយឆន្ទៈខ្ពស់ និងមានភាពសកម្ម ដែលត្រូវធ្វើឡើង​តាមរយៈការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរ ការបង្កើតតម្រូវការទីផ្សារ សំដៅកាត់បន្ថយគម្រោង​វិនិយោគជាប់​គាំងជាអតិបរិមា និងការបង្កើតសកម្មភាពសេដ្ឋកិច្ចដ៏រស់រវើកឡើងវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ២៣ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៧ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៧ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

Sokha Hotels

ព័ត៌មានពេញនិយម