Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកែប ដឹកនាំមន្ត្រីក្រោមឱវាទ បន្តដាំកូនកោងកាង ៦ ពាន់ដើម បន្ថែម នៅសហគមន៍នេសាទភូមិថ្មី

បានផុស

នៅ

កាលពី​ថ្ងៃ​ទី ៣១ ខែ​តុលា ឆ្នាំ ២០២៣ មន្ទីរ​បរិស្ថាន ក្រោម​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​បណ្ឌិត សោម ពិសិដ្ឋ អភិបាល​ខេត្ត​កែប បាន​រៀបចំ​យុទ្ធនាការ​ដាំ​កូន​កោង​កាង​ចំនួន ៦,០០០ ដើម តាម​បណ្ដោយ​មាត់សមុទ្រ នៃ​សហគមន៍​អេកូ​ទេសចរណ៍​ភូមិ​ថ្មី ក្រុង​កែប ខេត្ត​កែប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ិន សៅ ប្រធាន​មន្ទីរ​បរិស្ថាន បញ្ជាក់​ឲ្យ​ដឹង​ថា មន្ទីរ​រៀបចំ​ពិធី​នេះ ៣ លើក​មក​ហើយ ក្នុង​ឆ្នាំ ២០២២ ដែល​មាន​កូន​កោង​កាង​សរុប​ដែល​បាន​ដាំ​ចំនួន ១២,០០០ ដើម នៅ​សហគមន៍​នេសាទ​ភូមិ​ថ្មី​នេះ។ ដោយឡែក​ឆ្នាំ ២០២៣ នេះ មន្ទីរ​បរិស្ថាន បាន​ផ្ដល់​កូនឈើ​ប្រណិត​ដល់​សាលារៀន វត្ត​អារាម មន្ទីរ​អង្គភាព​ចំណុះ​រដ្ឋបាល​ខេត្ត សហគមន៍ ចំនួន ១,៥០០ ដើម និង​សហការ​ជាមួយ​រដ្ឋបាល​ក្រុងកែប ក្រុមហ៊ុន​ដៃគូ បាន​ដាំ​កូនឈើ​ប្រណិត និង​ឈើ​ហូប​ផ្លែ​ចំនួន ៥៥០ ដើម នៅ​ទីលាន​ទុក​ដាក់​សំរាម ហើយ​កំពុង​បន្ត​រៀបចំ​ថ្នាល​បណ្ដុះ​កូនឈើ​បន្ថែម​ទៀត។

លោក សោម ពិសិដ្ឋ អភិបាល​ខេត្ត​កែប បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ដើម្បី​អបអរសាទរ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ «២៣ វិច្ឆិកា ឆ្នាំ ២០២៣» អង្គ​ពិធី​ទាំងមូល បាន​ដាំ​កូន​កោងកាង​ចំនួន ៦,០០០ ដើម បន្ថែម​ទៀត នៅ​សហគមន៍​នេសាទ​ភូមិ​ថ្មី។

លោក​បញ្ជាក់​បន្ថែម​ថា ព្រៃ​កោងកាង បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​តុល្យភាព​ប្រព័ន្ធ​អេកូឡូស៊ី​តំបន់​ឆ្នេរ ដោយ​ស្រូប​យក​នូវ​ឧស្ម័ន​កាបូនិច ជាតិពុល​ផ្សេងៗ ជួយ​ការពារ​ខ្យល់ព្យុះ ការពារ​ភាព​សឹករិចរិល ទប់ស្កាត់​ការ​ហូរច្រោះ​បាក់​ដី​ច្រាំង​សមុទ្រ និង​ផ្តល់​ជម្រក​យ៉ាង​រឹងមាំ​ដល់​ពពួក​មច្ឆា​សមុទ្រ​បន្ត​ពូជ។ ហើយ​ការ​បាត់បង់​នូវ​ធនធាន​ទាំងនេះ នឹង​នាំ​មក​នូវ​ការ​បាត់បង់​ទីជម្រក​សត្វ​ពង ប្រភព​អាហារ​សមុទ្រ ដែល​ធ្វើ​ឲ្យ​ថយចុះ​ទិន្នផល​នេសាទ រុក្ខជាតិ សមុទ្រ ប៉ះពាល់​ខ្លាំង​ដល់​សុខុមាលភាព​មនុស្ស និង​សេដ្ឋកិច្ច​ជាតិ។

យ៉ាងណា លោក ក៏បាន​ជំរុញ​ឲ្យ មន្ទីរ​បរិស្ថាន បន្ត​កៀរគរ​រក​ដៃគូ​គាំទ្រ ដើម្បី​អនុវត្ត​សកម្មភាព​បន្ត​ដាំ​កូន​កោងកាង​នៅ​សហគមន៍​នេសាទ​ភូមិ​ថ្មី​នេះ​បន្ថែម​ទៀត៕

អត្ថបទ ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម