ព័ត៌មានជាតិ
លោកសាស្ត្រាចារ្យ ធាគ្រុយ ៖ សូមមេត្តាកុំយកវិជ្ជាជីវៈពេទ្យទៅធ្វើជាមុខរបបជំនួញឲ្យសោះ
ភ្នំពេញ ៖ លោក សាស្ត្រាចារ្យ ធាគ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានណែនាំដល់គ្រូពេទ្យត្រូវគោរពនិងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យដោយមិនត្រូវយកវិជ្ជាជីវៈនេះទៅធ្វើជាជំនួញនោះឡើយ។
ថ្លែងនៅក្នុងទិវាសល្យសាស្ត្រកម្ពុជាលើកទី២៦ នៅសណ្ឋាគារសាន់វេនៅព្រឹកថ្ងៃទី៦កុម្ភៈនេះ លោកសាស្ត្រាចារ្យ ធាគ្រុយបានមានប្រសាសន៍ថា«ធ្វើពេទ្យមិនមែនធ្វើមុខជំនួញទេ។ សូមមេត្តាកុំយកវិជ្ជាជីវៈមួយនេះ ធ្វើជាមុខរបបជំនួញឲ្យសោះហើយមិនមែនយកវិជ្ជានេះធ្វើមានធ្វើបានទិញឡានទំនើបជិះនោះទេព្រោះយើងមិនមែនជាអ្នកជំនួញ»។
លោកសាស្ត្រាចារ្យបានបន្តថា តម្លៃរបស់គ្រូពេទ្យមិនមែនសំដៅទៅលើការមានឡានទំនើបជិះនោះទេគឺសំដៅទៅលើការងារវិជ្ជាជីវៈរបស់គ្រូពេទ្យម្នាក់ៗប៉ុណ្ណោះ។
លោករដ្ឋលេខាធិការក្រសួងសុខាភិបាលបានបន្តទៀតថា «ការប្រកបវិជ្ជាជីវៈជាគ្រូពេទ្យគឺជាការអនុវត្តករណីកិច្ចវិជ្ជាជីវៈ។ សូមមេត្តាកុំភ្លេចណា ខ្ញុំបាននិយាយច្រើនដងរួចហើយថា ការប្រកបវិជ្ជាជីវៈជាគ្រូពេទ្យជាការបំពេញភារកិច្ចករណីកិច្ចវិជ្ជាជីវៈចង់និយាយថា ត្រូវតែធ្វើបើមិនធ្វើគឺជាការខុសឆ្គង»។
លោកសាស្ត្រាចារ្យបានណែនាំថា «មេត្តាគ្រូពេទ្យទទួលស្គាល់ថា ធ្វើជាគ្រូពេទ្យបានរៀនខ្ពង់ខ្ពស់បន្តិចដែរហើយ មិនអាចធ្វើអ្វីដូចប្រជាពលរដ្ឋធម្មតាធ្វើនោះទេ ដូចជាយើងអាចទៅច្រៀងបានតែមិនអាចទៅច្រៀងរាំអាឡេអាឡឺបានទេនិងទៅផឹកបានតែមិនត្រូវផឹកឲ្យគេសែងនោះទេ។អីចឹងយើងដឹងទាំងអស់គ្នាថាពេទ្យជាវិជ្ជាជីវៈមួយដែលគេទាំងឡាយធ្វើមិនបានទេ ព្រោះយើងជាវិជ្ជាជីវៈមួយដ៏ខ្ពស់។ ដូចនេះយើងត្រូវដឹងថា អ្វីដែលគួរធ្វើនិងអ្វីដែលមិនគួរធ្វើត្រូវមានការប្រយ័ត្នប្រយែងដើម្បីកុំឲ្យមានការប៉ះពាល់ដល់វិជ្ជាជីវៈយើង»។
យ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យទទួលស្គាល់ថា បច្ចុប្បន្ននេះគ្រូពេទ្យយើងនៅមានចំណុចខ្វះខាតមួយចំនួនដែលគួរបន្តកែលម្អដូចជាសមត្ថភាពនៅមានកម្រិតសីលធម៌វិជ្ជាជីវៈស្មារតីវិជ្ជាជីវៈគ្រូពេទ្យទាក់ទងនឹងអត្តចរិត ស្មារតី ការនិយាយស្តី ឬកពារមួយចំនួនតូចទាំងនៅស្ថាប័នសាធារណៈនិងសេវាឯកជនក៏នៅមានការខ្វះខាតដែរ។
លោកសាស្ត្រាចារ្យ ឈឿន វុទ្ឍី ប្រធានសមាគមសល្យសាស្ត្រកម្ពុជាបានគាំទ្រចំពោះការលើកឡើងរបស់លោកសាស្ត្រាចារ្យធាគ្រុយដោយលោកបានលើកឡើងថា«អ្វីដែលបានលើឡើងរបស់លោកសាស្ត្រាចារ្យស្របទៅនឹងទិវាសល្យសាស្ត្រកម្ពុជាលើកទី២៦ព្រោះទិវានេះធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើបច្ចុប្បន្នភាពនៃប្រសិទ្ធភាពនៃការងារដើម្បីពង្រឹងចបច្ចេកទេសរបសើគ្រូពេទ្យផ្នែកវះកាត់នៅទូទាំងប្រទេសឲ្យបានជឿនលឿនទៅមុខដូចបណ្តាប្រទេសផ្សេងៗទៀត»។
លោកបានបន្តថា«ពិតជាមានមែនដែលទាំងនេះជាភាពប្រឈមមួយដែលគ្រូពេទ្យទាំងអស់គ្នាលើកយកមកពិភាក្សាគ្នាដើម្បីរកឲ្យឃើញនូវដំណោះស្រាយនានាសំដៅការផ្តល់សេវាជួនប្រជាពលរដ្ឋយើងឲ្យបានល្អប្រសើរថែមទៀត»។
លោកបានបន្តថា «ក្នុងនាមសមាគមបានយើងបានជជែកគ្នាពីសីលធម៌វិជ្ជាជីវៈដើម្បីផ្តល់សេវាជូនពលរដ្ឋបានល្អប្រសើរនិងជជែកគ្នាតើធ្វើយ៉ាងណាចំពោះអ្នកដែលមានកង្វះខាតដើម្បីឲ្យគាត់កែលម្អសមត្ថភាពក៏ដូចជាសីលធម៌វិជ្ជាជីវៈធ្វើឲ្យបានល្អជាងមុនក្នុងការអនុវត្តការងារប្រចាំថ្ងៃឲ្យមានប្រសិទ្ធភាពនិងគុណភាព»។
លោកប្រធានសមាគមបានបញ្ជាក់ថា ក្រៅពីនេះទិវាក៏បានផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកផងដែរពីគ្រូពេទ្យខ្មែរនិងបរទេសលើផ្នែកវះកាត់នេះដើម្បីឲ្យក្រុមគ្រូពេទ្យយើងទទួលបាននូវចំណេះដឹងថ្មីៗថែមទៀត។
យ៉ាងណាក៏ដោយលោកទទួលស្គាល់ថា «យើងមានការរីកចំរើនច្រើនផ្នែកសល្យសាស្ត្រទាំងផ្នែកបច្ចេកទេសទាំងផ្នែកផ្តល់សេវាជាដើមយើងបានពង្រឹងពង្រឹងបច្ចេកទេសយើងបានដើរលឿនបើធៀបទៅនឹងឆ្នាំកន្លងៗមកនេះ។ប៉ុន្តែការអភិវឌ្ឍណាមួយតែងតែជួបនឹងបញ្ហាប្រឈមទាំងផ្នែកបច្ចេកទេសទាំងផ្នែករដ្ឋបាលដោយសារមានចំនួនប្រជាពលរដ្ឋមានការកើនឡើងការបណ្តុះបណ្តាលក៏រីកចំរើនមានការកើនឡើងផងដែរហើយការផ្តល់សេវាក៏មានភាពប្រឈមខ្លះៗផងដែរ»៕
ដោយ ៖ សំអឿន










-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ