ព័ត៌មានជាតិ
ពលរដ្ឋខណ្ឌជ្រោយចង្វា ស្នើសុំដោះស្រាយបញ្ហាជាង ១០ ករណី ក្នុងមូលដ្ឋាន
ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌជ្រោយចង្វា បានស្នើសុំអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយពីទុក្ខកង្វល់របស់ពួគគាត់ជាង ១០ករណី ដែលពាក់ព័ន្ធប្លង់កម្មសិទ្ធិដីធ្លី ដោះស្រាយការលិចលង់ ការសុំស្ថាបនាផ្លូវ ដោះស្រាយវិវាទនៅក្នុងសាលា ករណីបាត់គោ និងការសុំបង្គ្រាបល្បែងស៊ីសងជាដើម។
ការលើកសំណើ និងសំណូមពរខាងលើ ធ្វើឡើង នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ក្រោមវត្តមាន លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាង លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងផ្សារ OCIC ខណ្ឌជ្រោយចង្វា។
វេទិកានេះ ប្រជាពលរដ្ឋបានសំណូមឱ្យជួយដោះស្រាយ រឿងមន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីរាជធានីភ្នំពេញ ចេញប្លង់រឹងហើយ ពួកគាត់យកទៅបង់ព័ន្ធ ខាងពន្ធដាថា មិនត្រឹមត្រូវ។ ពលរដ្ឋសូមជួយដោះស្រាយបញ្ហាលិចលង់ភូមិដ្ឋាន, សូមជួយអន្តរាគមន៍ធ្វើប្លង់រឹងស្របច្បាប់, ពលរដ្ឋអ៊ិស្លាមសូមចតទូកឱ្យបានសមរម្យ, អ្នកគ្រូនៅវិទ្យាល័យព្រែកលាប សូមដោះស្រាយបញ្ហានៅក្នុងសាលា រឿងសាលាជំនាន់ថ្មី និងជំនាន់ធម្មតា មិនមានតម្លាភាពជាមួយគ្នា, សូមជួយអន្តរាគមន៍រឿងបាត់គោដែលចោរយកទៅកាប់សាច់, សូមស្ថាបនាផ្លូវ, សូមដកបង្គោលភ្លើងនៅកណ្តាលទ្រូងផ្លូវ និងការសូមការបង្គ្រាបល្បែងស៊ីសងនៅក្នុងភូមិជាដើម។
រាល់សំណើ និងសំណូមពរផ្ទាល់មាត់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងវេទិកានេះ ត្រូវបាន លោក ឃ្លាំង ហួត និងប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ធ្វើការស្រាយបំភ្លឺ និងដោះស្រាយភ្លាមៗជូនបងប្អូនប្រជាពលរដ្ឋ។
លោក ឃ្លាំង ហួត បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីព្រឹកនេះ មានពលរដ្ឋចូលរួមសរុប ចំនួន ៥៣៩ នាក់ ស្រី ១៣៦ នាក់ ផ្ទាល់មាត់ ចំនួន ១៤នាក់ ស្មេី ១៦ បញ្ហា និងជាលាយល័ក្សអក្សរចំនួន ២៦ច្បាប់។ ចំពោះសំណើ និងសំណូមពរផ្ទាល់មាត់របស់ប្រជាពលរដ្ឋ បានស្រាយបំភ្លឺ និងដោះស្រាយភ្លាមៗ ដោយឱ្យអាជ្ញាធរខណ្ឌ និងមន្ទីរជំនាញពាក់ព័ន្ធចុះធ្វើការដោះស្រាយ។
ចំពោះសំណើសុំកសាងហេដ្ឋាចរនាសម្ព័ន្ធខ្លះដែលត្រូវប្រើប្រាស់ថវិកាច្រើន លោកសូមប្រជាពលរដ្ឋរង់ចាំសិន នៅពេលមានថវិកាគ្រប់គ្រាន់ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញនឹងកសាងជូនភ្លាម។ ដោយឡែកចំពោះការស្នើសុំបង្គ្រាបល្បែងស៊ីសងនៅក្នុងភូមិ ករណីនេះលោកសូមឱ្យកម្លាំងប៉ូលីសខណ្ឌ និងកងរាជអាវុធហត្ថត្រូវចុះបង្ក្រាបភ្លាមៗ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋ៕
អត្ថបទ៖ ស្រីរ័ត្ន
-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?