ព័ត៌មានជាតិ
គម្រោងស្តារអូរប្រឡាយធម្មជាតិការពារទឹកជំនន់នៅព្រះសីហនុសម្រេចជាង៩០ភាគរយ
គម្រោងអភិវឌ្ឍន៍ និងស្ដារអូរប្រឡាយធម្មជាតិ ដែលស្ថិតក្នុងខេត្តព្រះសីហនុ ប្រវែង ២៧គីឡូម៉ែត្រ សម្រេចបានជាង ៩០ ភាគរយ (៩៣,៤២%) ហើយ។
ជាគម្រោងដែលប្រើប្រាស់កញ្ចប់ថវិកាសន្សំរបស់ជាតិ ដើម្បីស្តារអូ និងប្រឡាយធម្មជាតិទាំងនេះ ដើម្បីបើកមុខទឹកបញ្ចៀសពីគ្រោះទឹកជំនន់។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារជំនាញបច្ចេកទេស ចុះពិនិត្យមើលវឌ្ឍនភាពនៃការស្តារអូរសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារស្ដារអូរប្រឡាយប្រព័ន្ធចម្រោះទឹកកខ្វក់ និងស្ថានីយបូមទឹកមួយចំនួន។
គោលបំណងនៃការស្តារអូរធម្មជាតិសំខាន់ៗទាំងនេះ គឺដើម្បីការពារជំនន់ទឹកភ្លៀងនៅតាមតំបន់ងាយរងគ្រោះក្នុងទីក្រុង ក៏ដូចជារៀបចំកសាងប្រព័ន្ធប្រឡាយទឹកនៅទីក្រុងមួយនេះឱ្យមានបរិស្ថានស្អាត និងអនាម័យល្អដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានកាន់តែច្រើនថែមទៀត៕
អត្ថបទ៖ ឡេង ដេត
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់