ព័ត៌មានជាតិ
បង្ហាញផ្លូវល្អឲ្យកូន! ចាស្មីន កូនស្រីច្បងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តចុះតាមខ្នងផ្ទះធ្វើសប្បុរសធម៌ជាមួយម្ដាយ
ចាស្មីន កូនស្រីច្បងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា មួយរយៈចុងនេះសង្កេតឃើញតាមបណ្តាញសង្គម បានបន្តចុះការងារសប្បុរសធម៌ជាច្រើននៅតាមស្រុកភូមិជាមួយម្ដាយ ដោយចុះទៅចែកអំណោយដល់ជនក្រុមគ្រួសារមានជូវភាពក្រីក្រជាបន្តបន្ទាប់។ សកម្មភាពទាំងនេះធ្វើឲ្យមហាជនកោតសរសើរជាខ្លាំង។

ថ្មីៗនេះ ភរិយាអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា លោកជំទាវ ឈឺន ស្រីម៉ាច បានដឹកនាំក្រុមការងារ “មូលនិធិ ឡេងណាវ៉ាត្រា” យកអំណោយចែកជូនដល់ជនក្រីក្រមួយចំនួន ស្ថិតក្នុងភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត។ នេះបើផ្អែកលើផេករបស់មូលនិធិ។ កុម៉ារី ចាស្មីន ដែលមហាជនស្គាល់ថា ជាកូនស្រីច្បងអ្នកឧកញ៉ាក៏ត្រូវបានអមដំណើរម្ដាយនាងប្រកបដោយស្នាមញញឹម ឥរិយាបទរម្យទុំ សុភាពរាបសារក្នុងស្មារតីមនុស្សធម៌។

តាមរយៈរូបភាពកុមារីម្នាក់នេះ ហាក់មិនក្រកាន់ខ្លួនឡើយ ដោយនាងស្លៀកពាក់ សាមញ្ញ ដូចក្មេងៗជនបទ ចុះដើរកាត់ វាលស្រែ ភក់ល្បាប់ មិនខ្លាចខ្ពើមរអើមឡើយ។ សកម្មភាពនេះ ត្រូវបានមហាជនកោតសរសើរជាខ្លាំង ដោយម្នាក់ៗលើកឡើងថា ក្មេងស្រីម្នាក់នេះ មានបេះដូងចែករំលែក មិនខុសពីឪពុកម្តាយនាងឡើយ។ ដូចពាក្យបុរាណ៖ ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់។

អំណោយដែលមូលនិធិ ឡេងណាវ៉ាត្រា នាំទៅចែកនោះមានដូចជា អង្ករ ទឹកត្រី មី ត្រីខ ទឹកស៊ីអៀវ ប៊ិចសៀភៅ ការបូប នឹង ថវិការ ជាដើម៕














-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង