Connect with us

ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធក្លែងព្រះរាជសារក្នុងការនិមន្តព្រះភិក្ខុ វន វាសី  

បានផុស

នៅ

ជនសង្ស័យម្នាក់ដែលបានក្លែងព្រះរាជសារព្រះមហាក្សត្រ ដែលត្រូវបានចែកចាយនៅតាមបណ្ដាញសង្គម នាពេលកន្លងមក ត្រូវបានកម្លាំងនគរបាលជាតិ ចាប់ឃាត់ខ្លួនបានហើយ ក្រោយការបើកប្រតិបត្តិការស្រាវជ្រាវប៉ុន្មានមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចាប់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងបន្ទាប់ពីពេលថ្មីៗនេះ ក្រសួងព្រះបរមរាជវាំង បានចេញមកបដិសេធចំពោះការក្លែងបន្លំព្រះរាជសារ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដែលត្រូវបានចែកចាយនៅតាមបណ្តាញទំនាក់ទំនងសង្គម និងដោយមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលផងនោះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ  បើកប្រតិបត្តិការស្រាវជ្រាវរកមុខជនល្មើស រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហាក់ ឧត្តម ភេទប្រុស កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។

ក្រោយឃាត់ខ្លួននេះ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានរៀបចំបង្កើតលិខិតក្លែងបន្លំជាព្រះរាជសារប្រាកដមែន។ ជនសង្ស័យរូបនេះ បានរៀបរាប់ថា ខ្លួនបន្លំជាខ្សែព្រះញាតិវង្សទៅជួលសេវាវាយអត្ថបទតាមកុំព្យូទ័រមួយកន្លែង​ នៅម្តុំវិទ្យាល័យសម្តេច ជា ស៊ីម សន្ធរម៉ុក ដោយខ្លួនជាអ្នកផ្តល់នូវខ្លឹមសារ និងឯកសារគំរូ រួចផ្ញើលិខិតនោះទៅកូនសិស្សលោកនៅវត្តចន្ទប្បជោត្តនារាម ដើម្បីនិមន្តព្រះធម្ម វន វាសី ចន្ទមុនី ទៅសម្តែងធម៌ទេសនាក្នុងព្រះរាជពិធីបុណ្យកឋិនទាន នៅវត្តទេពវិមាន ហៅវត្តកាន់ទ្រង់ ស្ថិតនៅឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ដើម្បីទទួលបានផលប្រយោជន៍ពីការរៀបចំកម្មវិធីបុណ្យកឋិនទាននេះ។ ប៉ុន្តែ ក្រោយការចែកចាយលិខិតជាសាធារណៈ ក្រសួងព្រះបរមរាជវាំង តាមរយៈសេចក្ដីប្រកាសរបស់ខ្លួន បានបដិសេធចំពោះលិខិតនេះ ហើយអះអាងថា ជាព្រះរាជសាក្លែងក្លាយ ដែលត្រូវបានចែកចាយដោយជនអនាមិក។

ជុំវិញករណីនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានអំពាវនាវដល់សាធារណជនបង្កើនការប្រុងប្រយ័ត្នចំពោះការចែករំលែកនូវព័ត៌មាន ដែលមិនមានប្រភពច្បាស់លាស់ ដែលអាចបណ្តាលឱ្យខ្លួនក្លាយជាឈ្នាន់បម្រើដល់ឧបាយកលរបស់ក្រុមជនឆបោក ព្រមទាំងត្រូវទទួលខុសត្រូវចំពោះច្បាប់ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម