Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងអប់រំ អំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ អាជីករលក់ម្ហូបអាហារ កុំតម្លើងថ្លៃពេលប្រឡងបាក់ឌុប

បានផុស

នៅ

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ និងអាជីករលក់ម្ហូបអាហារទាំងអស់ សូមកុំតម្លើងថ្លៃនៅពេលប្រឡងបាក់ឌុបដែលនឹងឈានចូលមកដល់នាដើមសប្តាហ៍ក្រោយនេះ។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកានេះថា «ការប្រឡងបាក់ឌុបនេះ កន្លងមក ក្រសួង តែងតែឃើញមានការសហការច្រើនផ្នែក ពិសេសបើក្រឡេកមើលខាងផ្នែកផ្ទះសំណាក់ ម្ហូបអាហារ និងចំណតកង់ម៉ូតូជាដើមឃើញថា សហគមន៍អាជ្ញាធរដែនដី ក៏បានចូលរួមយ៉ាងស្អិតរមួតដែរ ក្នុងការគាំទ្រចំពោះសិស្សានុសិស្ស ហើយថ្មីៗនេះយើងឃើញថាមានការផ្សព្វផ្សាយជាផ្លូវការពីខេត្តមួយចំនួនគាត់គាំទ្រកន្លែងស្នាក់នៅកន្លែងផ្ញើកង់ម៉ូតូដល់សិស្សជាបេក្ខជនប្រឡងទូទាំងខេត្តដែលចូលរួមប្រឡងហ្នឹង អ៊ីចឹង!​ ជាក់ស្តែង អភិបាលខេត្តត្បូងឃ្មុំជាដើមគាត់បានចេញមុខប្រកាសព័ត៌មានថាគាត់នឹងឧបត្ថម្ភក្នុងការស្នាក់នៅកន្លែងផ្ញើកង់ម៉ូតូដល់សិស្សទូទាំងខេត្តផងដែរ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយលោកស្រីបានបន្តថា«ក្នុងនាមក្រសួងអប់រំយុវជននិងកីឡាក៏សូមអំពាវនាវដល់សាធារណជនក៏ដូចជាអាជីវករទាំងអស់មេត្តាចូលរួម និងសហការនិងគាំទ្រលើកទឹកចិត្តដល់សិស្សានុសិស្សរបស់យើងដែលជាទំពាំងស្នងឬស្សីរបស់កម្ពុជា។ ព្រោះថាពួកគាត់នឹងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិក្នុងពេលអនាគត អ៊ីចឹងសូមឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមគាំទ្រពួកគាត់ក្នុងការចូលរួមប្រឡងនេះហើយក៏ដូចជាអាជីវករទាំងអស់មេត្តាចូលរួមជាមួយពួកគាត់ដែរតាមរយៈកុំតម្លើងថ្លៃផ្ទះសំណាក់ឬម្ហូបអាហារ»។

គួរបញ្ជាក់ថា ឆ្នាំនេះក្រសួងនឹងរៀបចំការប្រឡងបាក់ឌុបរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុបចំនួន១៣៧.៤១២នាក់ កើនឡើងជាងឆ្នាំមុន៩២៧៧នាក់ស្រី៧៣.២៧៨នាក់ចែកជា២២៧មណ្ឌល ត្រូវជា៥.៥៤៣បន្ទប់។ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤១.៣៧៩នាក់ (ស្រី២៤៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦.០៣៣នាក់ (ស្រី៤៨.៤៨៩ នាក់)។

ជាមួយគ្នានេះដែរក្រសួងនឹងកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលរសៀល សម្រាប់ការប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងៗនៅ ទូទាំងប្រទេស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣ នាទីutes មុន

សមាគមបង្កងតា​​កែវគ្រោងបង្កើតផ្សារលក់បង្កងផ្ដាច់មុខ នៅអង្គតាសោម ជៀសវាងបង្កងនាំចូល​

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

កូរ៉េខាងជើង គំរាមសងសឹក ក្រោយនាវាមុជទឹកនុយក្លេអ៊ែរអាមេរិក ចូលចតកំពង់ផែក្រុង ប៊ូសាន

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

​​​តុលាការ​​ធម្មនុញ្ញកូរ៉េខាងត្បូង​ឈាន​ដល់​​សវនាការ​បូកសរុប​​​​​នៅសប្តាហ៍ក្រោយ​

ព័ត៌មានជាតិ៥ នាទីutes មុន

កម្ពុជារៀបចំទិវាសុវត្ថិភាពអ៊ីនធឺណិត ជាសារដាស់តឿនអ្នកប្រើប្រព័ន្ធអនឡាញឱ្យចេះការពារខ្លួនពីការឆបោក

ជីវិតកម្សាន្ដ២៨ នាទីutes មុន

មហាជននិងអ្នកសិល្បៈ ប្រតិកម្មនឹងបុគ្គលម្នាក់ ក្រោយចំអន់សម្រស់ភរិយាលោក ជា សុជាតិ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម