ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការខំប្រឹងរបស់ក្រសួងអប់រំ ធ្វើឲ្យវិស័យអប់រំ នៅកម្ពុជា លូតលាស់ ពិសេសកំណែទម្រង់«អ្នកចេះគឺជាប់»
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលធ្វើឲ្យវិស័យអប់រំនៅកម្ពុជា មានការលូតលាស់ជាបន្តបន្ទាប់ ពិសេសកំណែទម្រង់ «អ្នកចេះ គឺ ជាប់»។

ការវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា នេះ នាឱកាស ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានអញ្ជើញជាអធិបតីក្នុងកម្មវិធីថ្លែងអំណរគុណដល់ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ក្រុមការងារបច្ចេកទេស មកពីសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងដៃគូសហការពាក់ព័ន្ធដែលបានចូលរួមរៀបចំផលិតមាតិកាក្នុងកម្មវិធី MoEYS E-Learning នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៣។

នាឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលធ្វើឲ្យវិស័យអប់រំនៅកម្ពុជាមានការលូតលាស់ជាបន្តបន្ទាប់ ជាពិសេសទៅលើការធ្វើកំណែទម្រង់ «អ្នកចេះគឺជាប់»។

ទន្ទឹមនេះ ឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ក្រុមការងារបច្ចេកទេស មកពីសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងដៃគូសហការ រួមមាន ៖ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមូលនិធិ ស.អ. នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់ MoEYS E-Learning។

គួរជម្រាបថា ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា MoEYS E-Learning App បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២១។ ក្នុងរយៈពេល ៣ ខែ កន្លងទៅនេះ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្រុមការងារបច្ចេកទេសសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានខិតខំប្រឹងប្រែងចងក្រង និងផលិតវីដេអូសិក្សាគ្រប់មុខវិជ្ជាសម្រាប់កម្រិតថ្នាក់ទី ១២ ចំនួន ៦១២ វីដេអូ ដើម្បីឲ្យសិស្សានុសិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២៣ អាចសិក្សា និងរំលឹកមេរៀនបន្ថែមបាន៕
អត្ថបទ ៖ ពិសី




-
សន្តិសុខសង្គម១២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច