ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា ទទួលបានអត្ថប្រយោជន៍ជាច្រើន ពីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍ជាច្រើនពីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដែលបង្កើតដោយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន។
ក្នុងកិច្ចសម្ភាសន៍ ជាមួយក្រុមហ៊ុនសារព័ត៌មានចិន China Media Group នៅក្នុងកម្មវិធី Leader Talks នាទីក្រុងប៉េកាំង កាលពីពេលថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត យល់ឃើញថា គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ មានគោលបំណងជួយឲ្យប្រទេសជាច្រើន មានការរីកចម្រើន និងមានលទ្ធភាពទទួលបានកាន់តែឆាប់រហ័ស ពិសេសប្រទេសមានការអភិវឌ្ឍតិចតួច ទទួលបាន និងមានឱកាសអភិវឌ្ឍ ពិសេសទទួលបានហិរញ្ញប្បទាន កាន់តែឆាប់រហ័ស ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដែលត្រូវការចាំបាច់ សម្រាប់ការគាំទ្ររីកចម្រើន និងអភិវឌ្ឍន៍។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីការផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវនេះ ក៏ដូចជាប្រទេសជាច្រើនដែរ ហើយការចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី ៣នេះ គឺជាការបង្ហាញពីការគាំទ្ររបស់កម្ពុជា សម្រាប់វេទិកាខ្សែក្រវាត់ និងផ្លូវនេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណេត ក៏បានសម្ដែងការអបអរសាទរ ចំពោះលោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងរដ្ឋាភិបាលចិន ដែលបានរៀបចំដោយជោគជ័យនូវវេទិកាខ្សែក្រវាត់ និងផ្លូវនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ខ្ញុំយល់ថា ប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍ជាច្រើនពីការផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវនេះ តាមរយៈការរៀបចំយុទ្ធសាស្រ្ដដោយផ្សាភ្ជាប់ ជាមួយនឹងការគាំទ្រដែលបានពីការផ្ដួចផ្ដើមនេះ តាមរយៈការរៀបចំយុទ្ធសាស្រ្ដ ដោយផ្សារភ្ជាប់ជាមួយនឹងការគាំទ្រដែលបានពីការផ្ដួចផ្ដើមនេះ»។
សូមជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី ៣ នៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣ ដែលតបតាមការអញ្ជើញរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ស្ដីពី ជោគជ័យ នៃដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី ៣ បានឲ្យដឹងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) នេះ បានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកំពុងអភិវឌ្ឍ រួមទាំងកម្ពុជា ដោយក្នុងនោះ រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគផ្ទាល់ពីបរទេស កំណើនសេដ្ឋកិច្ច ការធ្វើសមាហរណកម្មក្នុងតំបន់ និងសកលលោក និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន។
នៅក្នុងវេទិកានោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីការគាំទ្រពេញទំហឹងរបស់កម្ពុជា និងការត្រៀមខ្លួនរួចជាស្រេច ក្នុងការរួមគ្នាអនុវត្តនូវសកម្មភាពធំៗចំនួន ៨ ដែលលោកប្រធានាធិបតី ស៊ី ជីនពីង បានលើកឡើងក្នុងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី ៣នេះ។
សកម្មភាពធំៗទាំង ៨នោះ រួមមាន៖ ការកសាងបណ្តាញតភ្ជាប់ពហុវិស័យខ្សែក្រវាត់ និងផ្លូវ, ការគាំទ្រសេដ្ឋកិច្ចពិភពលោកបើកចំហ, ការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្ដែង, ការជំរុញការអភិវឌ្ឍបៃតង, ការជំរុញនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ការគាំទ្រការផ្លាស់ប្តូរប្រជាជន និងប្រជាជន, ការលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ដែលឈរលើមូលដ្ឋាននៃសុចរិតភាព និងការពង្រឹងការកសាងស្ថាប័នសម្រាប់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ជាលក្ខណៈអន្តរជាតិ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ