Connect with us

ព័ត៌មានជាតិ

លោក ពុយ គា ស្នើឱ្យផលិតរឿង No more bets វគ្គ២ នៅស្រុកខ្មែរ ដើម្បីជម្រះការភាន់ច្រឡំ

បានផុស

នៅ

ប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ពុយ គា បានស្នើឱ្យផលិតករភាពយយន្តចិន ទៅផលិតរឿង No more bets វគ្គ២ នៅស្រុកខ្មែរ ដើម្បីជម្រះការភាន់ច្រឡំនានាមកលើប្រទេសកម្ពុជា។ សំណើនេះធ្វើឡើងក្នុងវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៣ ដែលរៀបចំដោយបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និងរាជបណ្ឌិត្យសភាកម្ពុជា នៅរាជធានីប៉េកាំង ប្រទេសចិន នាថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអ្នកកាសែតជើងចាស់នេះ ថ្មីៗនេះ រឿង No more bets ដែលផលិតដោយផលិតករភាពយន្តចិន មិនបានឆ្លុះបញ្ចាំងពីស្ថានភាពពិតរបស់កម្ពុជានោះទេ គឺបានធ្វើកម្ពុជារងគ្រោះធ្ងន់ធ្ងរ និងមានការព្រួយបារម្ភបំផុត។

លោកស្នើឱ្យផលិតកររឿងនេះ ផលិតរឿង No more bets វគ្គ២ ដោយទៅផ្តិតទិដ្ឋភាពជាក់ស្តែងនៅកម្ពុជា ពិសេសនៅក្រុងព្រះសីហនុតែម្តង នាពេលសមស្របណាមួយខាងមុខនេះ។ “ក្នុងនាមប្រធានក្លិបអ្នកកាសែតកម្ពុជា ខ្ញុំអាចធ្វើជាស្ពានដើម្បីជួយភ្ជាប់ត្រលប់ទៅវិញ ទៅក្រុមហ៊ុនផលិតភាពយន្ត No more bets ដើម្បីទៅធ្វើវគ្គ២ នៅស្រុកខ្មែរ ហើយចាប់ផ្តើមទៅមើលទីតាំងនៅកំពង់សោម នៅកន្លែងផ្សេងៗ”។

គួរបញ្ជាក់ថា ភាពយន្តចិន No more bets ជាភាពយន្តនិយាយអំពីឧក្រិដ្ឋកម្ម និងការជួញដូរមនុស្ស ដោយបានបញ្ចេញឈ្មោះប្រទេសកម្ពុជា មីយ៉ាន់ម៉ា រួមទាំងប្រទេសថៃ ដែលមានល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ការចាប់ជំរិត ការជួញដូរមនុស្សតាមអនឡាញ ការបង្ខាំងមនុស្សបង្ខំឱ្យធ្វើការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ជប៉ុន ក្លាយជា​គូប្រជែងសម្រាប់ថៃ លើទិសដៅទេសចរណ៍កំពូល​ប្រចាំអាស៊ី

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដាក់ចេញទិសដៅសំខាន់ៗដើម្បីលើកកម្ពស់វិស័យសុខាភិបាលឲ្យកាន់តែប្រសើរ

កីឡា២ ម៉ោង មុន

ខ្សែប្រយុទ្ធ​ចូល​​សញ្ជាតិ​វៀតណាម​ថ្មី Rafaelson លេង២​ប្រកួត ស៊ុត​បាន៣​គ្រាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តរតនគិរី៖ ដំឡូងមីធ្លាក់ថ្លៃ អ្នកដាំស្នើអ្នកទិញកុំទម្លាក់តម្លៃខ្លាំងពេក តែអ្នកទិញថា តម្លៃទិញ វាអាស្រ័យលើតម្លៃលក់ចេញ

Sokha Hotels

ព័ត៌មានពេញនិយម