ព័ត៌មានជាតិ
ព្រឹកនេះ សម្ដេចនាយករដ្ឋមន្ត្រីបន្តជួបកម្មកររោងចក្រជាលើកទី៨
នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងជួបសំណេះសំណាលសួរសុខទុក្ខកម្មករ រោងចក្រសហគ្រាសជាលើកទី៨ បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។

ដំណើរជួបកម្មករជាលើកទី៨នេះ សម្ដេចធិបតី នឹងជួបជាមួយកម្មករ និយោជិតចំនួន១៨០ ១៩០នាក់ ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រដែលមានទីតាំងស្ថិតក្នុងស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្ដាល។ កម្មករទាំងជាង ១ម៉ឺន ៨ពាន់នេះ គឺមកពីរោងចក្រសហគ្រាសចំនួន២៩ រោងចក្រ។ ជាប្រភេទរោង ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ២០ រោងចក្រផលិតផលធ្វើដំណើរ និងកាបូបចំនួន៣ រោងចក្រដេរស្បែកជើងចំនួន ២ រោងចក្របោកគក់សម្លៀកបំពាក់ចំនួន ២ រោងចក្រប៉ាក់លើសម្លៀកបំពាក់ចំនួន ១ និងរោងចក្របោះពុម្ពលើសម្លៀកបំពាក់ ចំនួន១។

ក្នុងចំណោមជំនួបជាមួយកម្មករ និយោជិតចំនួន៧លើកកន្លងមករបស់សម្ដេចធិបតីគឺ លើកទី១ កាលពីថ្ងៃទី២៩ ខែសីហា នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ មានកម្មករ និយោជិត ចូលរួមចំនួន ១៨,០១៣នាក់។ លើកទី២ កាលពីថ្ងៃទី១ ខែកញ្ញា នៅក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករ និយោជិតចូលរួម ១៨,២៨៩នាក់។ លើកទី៣ កាលពីថ្ងៃទី៩ ខែកញ្ញា នៅក្នុងខេត្តកំពង់ស្ពឺ ដែលមានកម្មករ និយោជិតចូលរួម ១៨,២៦៥នាក់។ លើកទី៤ កាលពីថ្ងៃទី១៩ ខែកញ្ញា នៅស្រុកបាទី ខេត្តតាកែវកាលពីថ្ងៃទី១៩ ខែកញ្ញា ដែលមានកម្មករ និយោជិតចូលរួម ១៨,១០៤នាក់។

លើកទី៥ កាលពីថ្ងៃទី០៣ ខែតុលា សម្ដេចបានជួបជាមួយកម្មករចំនួន១៨ ០៩៩នាក់ ដែលកម្មករទាំងនោះមកពីរោងចក្រខណ្ឌមានជ័យ និងខណ្ឌដង្កោ។ លើកទី៦ កាលពីថ្ងៃទី ២៦ ខែតុលា សម្ដេចបានជួបជាមួយកម្មកររោងចក្រចំនួន ១២ ០៦០ នាក់ ដែលកម្មករទាំងនោះ មកពីរោងចក្រដែលមានភូមិសាស្រ្តក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងលើកទី៧ កាលពីថ្ងៃទី២៨ ខែតុលា សម្ដេចបានជួបជាមួយកម្មករចំនួន១៨ ០២៨ នាក់ មកពីរោងចក្រសហគ្រាសក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យរាជធានីភ្នំពេញ។

ជាការកត់សម្គាល់ ដំណើរចុះជួបជាមួយកម្មករ កម្មការនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើតាម សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ពីព្រោះកំឡុងពេលសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ តែងតែចុះជួបជាមួយកម្មករ កម្មការនី និយោជិតរោងចក្រសហគ្រាស ក្នុងប្រទេសកម្ពុជា ក៏ដូចជាពាក្យសន្យា ដែលសម្ដេចតេជោ បានសន្យាជាមួយកម្មកររោងចក្រថា នាយករដ្ឋមន្ត្រីអាណត្តិទី៧ នឹងជួបកម្មករចំនួន១០លើក ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ចប់រួចរាល់។
ជាក់ស្ដែង គិតត្រឹមពេលនេះ សម្ដេច ហ៊ុន ម៉ាណែត នៅសល់ជំនួបជាមួយកម្មករចំនួន២ទៀត ដែលពីរជំនួបនោះនឹងធ្វើឡើងនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាពេលដ៏ខ្លីខាងមុខនេះ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ