ព័ត៌មានជាតិ
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង
សមត្ថកិច្ចខេត្តកោះកុង នៅថ្ងៃទី០១ ខែវិច្ឆិកានេះ បានចាប់ឃាត់ខ្លួនបុរសដែលបានវាយសម្លាប់សត្វឈ្លូស ដែលព្យាយាមហែលទឹកឡើងគោកបានហើយ។ នេះបើតាមសំណេរនៅលើគណនីហ្វេសប៊ុកលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។

នៅលើគណនីហ្វេសប៊ុករបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នាល្ងាចថ្ងៃទី០១ ខែវិច្ឆិកា នេះ បានសរសរថា “មុខសញ្ញាសង្ស័យ ដែលបានវាយសម្លាប់សត្វឈ្លូសកំពុងហែលទឹក នៅឆ្នេរកុកហាវ ស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ”។

បើតាមសំណេររបស់លោកស្រីអភិបាលខេត្តកោះកុង ជនសង្ស័យឈ្មោះ តាន់ អូខុង ហៅក្រៅ អូខុង ភេទប្រុស អាយុ ២៣ឆ្នាំមុខរបរ សន្តិសុខ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្រុកកំណើត ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
តាមរយៈសំណេរដដែលលោកស្រីអភិបាលខេត្តកោះកុង ក៏បានអរគុណសមត្ថកិច្ច ក្នុងន័យដើមថា “នាងខ្ញុំសូមកោតសរសើរដល់កម្លាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី”។
ជាក់ស្ដែង នៅមុនការចាប់ខ្លួនបុរសជនសង្ស័យខាងលើ ពោលគឺកាលពីថ្ងៃទី៣១ ខែតុលា ម្សិលមិញ អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង ក៏បានប្រកាសឧបត្ថម្ភទឹកប្រាក់ចំនួន៤លានរៀល ចំពោះអ្នកផ្ដល់អត្តសញ្ញាណបុរសម្នាក់ វាយសម្លាប់សត្វឈ្លូស នៅឃុំកោះស្តេចរូបនេះផងដែរ ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ