ព័ត៌មានជាតិ
កម្ពុជា និងចិន ត្រៀមប្រារព្ធឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន នៅឆ្នាំ២០២៤
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក សុខ ចិន្ដាសោភា និង ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា លោក វ៉ាង វិនធាន បានឯកភាពផ្ដួចផ្ដើមឱ្យមានសកម្មភាពគ្រប់ជ្រុងជ្រោយ ដើម្បីត្រៀមប្រារព្ធ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន” ដែលគ្រោងធ្វើនៅឆ្នាំ ២០២៤ សំដៅទាក់ទាញទេសចរចិនមកទស្សនាកម្ពុជាបន្ថែមទៀត។ ការឯកភាពគ្នានេះ បានធ្វើឡើងក្នុងជំនួបដែលប្រមុខការទូតកម្ពុជា លោក សុខ ចិន្ដាសោភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតចិនចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការបរទេស ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការកម្ពុជា-ចិន ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជន ទាំងពីរ ព្រមទាំងបានសម្តែងនូវសុទិដ្ឋិនិយមរួមគ្នាថា ភាពជាដៃគូជិតស្និទ្ធនេះនឹងកាន់តែរីកចម្រើន លូតលាស់បន្ថែមទៀត។ ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេក្នុងការអនុវត្ត កិច្ចព្រមព្រៀង និងកុងសង់ស៊ីស ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បានឯកភាពជាមួយគ្ន នាពេលកន្លងមក រួមមាន (១) ការដាក់ចេញនូវ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” និង (២) ការ បង្កើត “ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ” ដែលសម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឯកភាពគ្នា កាលពីខែកុម្ភៈ ឆ្នាំ២០២៣។

ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តនូវជំនួបប្រកបដោយផ្លែផ្ការវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំចិន ជាពិសេសជំនួបជាមួយ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីចិន លោក លី ឈាង ក្នុងឱកាសទស្សនកិច្ចរបស់ សម្ដេចធិបតី ទៅកាន់ប្រទេសចិន។

ប្រមុខការទូតកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានបំពេញតួនាទីដ៏សំខាន់ក្នុងការសម្របសម្រួលដំណើរទស្សនកិច្ចកម្រិតខ្ពស់ និងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និងចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន ដែលបានផ្ដល់ជំនួយនិងការគាំទ្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ដែលបានរួម ចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ព្រះរាជាណាចក្រកម្ពុជា។

បន្ថែមលើកិច្ចពិភាក្សាអំពីប្រធានបទទ្វេភាគី ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើបញ្ហា តំបន់និងអន្តរជាតិដែលជាប្រយោជន៍និងកង្វល់រួម ព្រមទាំងភាពជាដៃគូអាស៊ាន-ចិន និងសារៈសំខាន់ នៃការប្រកាន់ខ្ជាប់នូវមជ្ឈភាពអាស៊ាន៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ