Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ​ប្រជុំ​ បណ្តុះបណ្តាល​ថ្នាក់​បណ្ឌិត និងឋានៈ​សាស្ត្រាចារ្យ

បានផុស

នៅ

បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និងកីឡា ដឹក​នាំ​កិច្ច​ប្រជុំ​ ស្តី​ពី​ ការ​បណ្តុះបណ្តាល​ថ្នាក់​បណ្ឌិត និងឋានៈ​សាស្ត្រាចារ្យ នៅ​តាម​គ្រឹះស្ថាន​ឧត្ដមសិក្សា និងវិទ្យាស្ថាន​ជាតិ​អប់រំ ដើម្បី​ពង្រឹង​ និង​បង្កើន​ការ​ទទួល​ស្គាល់​​គុណវុឌ្ឍិ ក្នុង​គោលដៅ​​​ធានា​ឱ្យ​បាន​នូវ ​ការ​បណ្តុះបណ្តាល​ប្រកប​ដោយ​គុណភាព និង​នវានុវត្តន៍​។​ កិច្ចប្រជុំនេះ ធ្វើឡើង នៅ​ទី​ស្ដី​ការ​ក្រសួងអប់រំ យុវជន និង​ កីឡា នា​រសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ច​ប្រជុំ​នេះ​ផ្ដោត​ពិភាក្សា​​សំខាន់​លើ​ ការ​បង្កើត​គោលការណ៍ ​នៃ​ការ​បណ្ដុះបណ្ដាល​ថ្នាក់​បណ្ឌិត នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ការ​ជ្រើសរើស​និស្សិត កម្មវិធីសិក្សា​ និង​យន្តការ​ពិនិត្យ​វឌ្ឍនភាព​ នៃ​ការសិក្សា​ និង​ការ​ស្រាវជ្រាវ​របស់​និស្សិត​ គុណវុឌ្ឍិ​សាស្ត្រាចារ្យ គ្រូបង្រៀន និង​គ្រូ​ណែនាំ ​និងគម្រោង​ស្រាវជ្រាវ​និក្ខេបបទ និង​ការ​វាយតម្លៃ។

ផែនការ​គាំទ្រ​ដល់​ការ​បណ្តុះបណ្តាល​ថ្នាក់​បណ្ឌិត​​ រួមមាន​៖

– ផ្តល់​ការ​គាំទ្រ​ដល់​គ្រឹះស្ថាន​ឧត្តម​សិក្សា​ ក្នុង​ការ​កែ​លម្អ និង​អនុវត្ត​កម្មវិធីសិក្សា​ថ្នាក់បណ្ឌិត

– ផ្តល់​ការ​គាំទ្រ​បច្ចេកទេស​ដល់​គ្រឹះស្ថាន​ឧត្តម​សិក្សា​ ក្នុង​ការ​រៀបចំ​ និង​ដំណើរ​ការ​ទស្សនាវដី្ត​ស្រាវជ្រាវ និង​ជំនាញសរសេរ​អត្ថបទ​ស្រាវជ្រាវ​សម្រាប់​ការ​បោះពុម្ពផ្សាយ

– រៀបចំ​ឱ្យមាន​សៀវភៅ​ណែនាំ​ ស្តី​ពី​ មគ្គុទ្ទេសក៍​ស្រាវជ្រាវ​សម្រាប់​គ្រឹះស្ថាន​ឧត្តម​សិក្សា

– រៀបចំ​សៀវភៅ​ណែនាំ ស្តី​ពី​ ក្រមសីលធម៌​ នៃ​ការ​ស្រាវជ្រាវ និង​ឧបករណ៍​វាយតម្លៃ

– រៀប​ចំ​ឱ្យមាន​ស្តង់ដា​និក្ខេបបទ​ថ្នាក់​បណ្ឌិត

– ពិនិត្យ​តាមដាន និង​ធ្វើការ​ស្រាវជ្រាវ​លើ​ដំណើរការ​ និង​គុណភាព​ នៃ​ការ​បណ្តុះបណ្តាល​ថ្នាក់បណ្ឌិត​ប្រចាំឆ្នាំ​

– បង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​គុណភាព ​នៃ​ការ​បណ្ដុះបណ្ដាល​ថ្នាក់បណ្ឌិត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីការពារថៃបំភ្លឺជាថ្មីម្តងទៀត​ថា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត មិន​បាន​ថ្លែងសុំទោសថៃជុំវិញ​បញ្ហា​ប្រាសាទ​តាមាន់​ធំ​នោះ​ទេ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋ កម្មករ​ខេត្តកណ្ដាល និងខេត្តតាកែវ ពហិការប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េ ដែលកៀរគរ​ដោយ​ទណ្ឌិត សម រង្ស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

ជនជាតិចិន​៥នាក់ ដែលផ្ទុះអាវុធនៅ​អគារ​រតនៈសម្បត្តិ ត្រូវ​តុលាការចោទ​ប្រកាន់​ពាក់ព័ន្ធ​បទ​ល្មើស​ព្រហ្មទណ្ឌ

ព័ត៌មានជាតិ៤ ម៉ោង មុន

Breaking News ៖ សហរដ្ឋអាមេរិកបន្តផ្តល់ជំនួយដោះមីននៅកម្ពុជាឡើងវិញ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រទេស​តំបន់​អាស៊ាន និង​ចក្រ​ភព​អង់​គ្លេស​រៀប​ចំវេទិកា ស្តីពីការ​អភិវឌ្ឍន៍​ក្របខណ្ឌ​និរន្តរភាព​សេដ្ឋកិច្ច​ច្នៃប្រឌិត

អង្គរក្ស
សន្តិសុខសង្គម១៨ ម៉ោង មុន

ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១៥ ម៉ោង មុន

នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់

លោក ជួន ណារិន្ទ
សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ បង្គាប់ឱ្យមន្ត្រីនគរបាលពីររូប​បង្ហាញខ្លួននៅការិយាល័យបុគ្គលិកពាក់ព័ន្ធករណីប៉ះទង្គិច​ជាមួយលោកបណ្ឌិត សុខ ទូច

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មន្ត្រីអាមេរិក-រុស្ស៊ីទើប​ចរចាគ្នាចប់ ស្រាប់តែ​ ពូទីន ​លើកទ័ពចូលវាយតំបន់ថ្មីនៅអ៊ុយក្រែន 

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ប្រាប់ ហ្សេលេនស្គី កុំ​ឲ្យ​តូចចិត្ត​តូច​ថ្លើម គ្មាន​នរណា​មិន​ឲ្យ​អ៊ុយក្រែន​ចូលរួម​កិច្ច​ចរចា​ទេ

Sokha Hotels

ព័ត៌មានពេញនិយម