Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី នឹងប្រកាសគោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន ១លាន ៥សែននាក់ នៅថ្ងៃទី ១៤ វិច្ឆិកា

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ខាងមុខនេះ សម្ដេច នឹងប្រកាសអំពីគោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួន ១លាន ៥សែននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឲ្យដឹងនេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសដែលមានមូលដ្ឋាន ក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ខាងមុខនេះ សម្ដេច នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការ នូវគោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួន ១លាន ៥សែននាក់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះថា «យើងត្រៀមអស់ហើយ យើងបានកំពុងបណ្ដុះបណ្ដាលគ្រូជិតចប់ហើយ វិក្រឹត្យការ ប្រព័ន្ធវិក្រឹត្យការបន្ថែម យើងរៀបចំផែនការ យើងមិនមែនទើបប្រកាសថ្ងៃនេះ ហើយឲ្យចេញនោះទេ យើងបានរៀបចំហើយ ថ្ងៃទី ១៤ (វិច្ឆិកា) នៅសល់ប្រហែលជា ១០ថ្ងៃទៀត ខ្ញុំត្រូវទៅប្រកាសចេញជាផ្លូវការតែម្ដង ឥឡូវលក្ខណៈត្រៀមដល់ពេលខ្ញុំប្រកាស គឺចាប់ផ្ដើមចេញដំណើរតែម្ដង បានន័យថា ត្រៀមទាំងគ្រូ ត្រៀមទាំងប្រព័ន្ធការងារ យើងធ្វើជាជំហានៗ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួន ១លាន ៥សែននាក់នេះ ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ ជាពិសេសយុវជនតែម្ដង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម