ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ធំចុះពិនិត្យទីតាំងមណ្ឌលត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ
អាជ្ញាធរខេត្តកំពង់ធំចុះពិនិត្យទីតាំងមណ្ឌលត្រៀមប្រឡងមធ្យមសិក្សាទុត្យភូមិចំនួន២មណ្ឌលប្រឡង ដែលលិចដោយសារជំនន់ទឹកភ្លៀង។
រសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងសហការីអញ្ជើញត្រួតពិនិត្យទីតាំងមណ្ឌលត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃទី ០៦-០៧ ខែវិច្ឆិកាខាងមុខ។
ក្នុងដំណើរការនៃការចុះពិនិត្យនេះលោកអភិបាលខេត្តបានលើកឡើងថា ការជន់លិចនៅតាមបរិវេណសាលារៀនទាំងពីរមណ្ឌលនេះ ដោយសារផ្ទះរបស់ប្រជាពលរដ្ឋនៅជុំវិញ មានសណ្ឋានដីខ្ពស់ជាងទីធ្លាសាលា ប្រឡាយរំដោះទឹកត្រូវបានប្រជាពលរដ្ឋចាក់ដីលុប ម្យ៉ាងទៀតប្រឡាយរំដោះទឹករបស់សាលារៀន មិនមាន ដែលធ្វើទឹកមិនអាចហូរចេញបានលឿន។ ហើយថា ក្រោយពីប្រឡាយរំដោះទឹកត្រូវបានជីកកាយឡើងវិញ ទឹកក្នុងបរិវេណសាលាចាប់ផ្តើមស្រកចុះបណ្តើរៗ រហូតដល់មុនថ្ងៃប្រឡងមធ្យមសិក្សាទុតិយភូមិទឹកនឹងស្រកចុះអស់។
លោកអភិបាលខេត្តកំពង់ធំក៏បានណែនាំដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ជាពិសេស លោកប្រធានមន្ទីរ អប់រំយុវជន និងកីឡា ត្រូវបង្កើនកិច្ចសហការ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំការប្រឡងអោយដំណើរការរលូន ទាំងផ្នែកការងាររដ្ឋបាល ការងារគ្រប់គ្រង បច្ចេកទេស សន្តិសុខ វិធានការសុខភាព និងសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បន្តអញ្ជើញចុះត្រួតពិនិត្យស្ថានភាពអាគារសិក្សារនៅសាលារៀនចំនួន០២ រួមមានសាលាបឋមសិក្សារកា ស្ថិតនៅសង្កាត់ស្រយ៉ូវ និងសាលាបឋមសិក្សាស្ទឹងសែន ស្ថិតនៅសង្កាត់កំពង់រទេះ ដោយសារតែសាលាទាំង២នេះ មានកំណើនសិស្ស ហើយចំនួនអគារសិក្សាមានចំនួនតិច ខ្វះបន្ទប់រៀន ហើយបន្ទប់ខ្លះមានសភាពចាស់ទ្រុឌទ្រោម ហើយនាមរដ្ឋបាលខេត្តនឹងសិក្សារៀបចំគម្រោងដាក់ស្នើទៅកាន់រាជរដ្ឋាភិបាល សាងសង់អាគារសិក្សាបន្ថែម ក៏ដូចជាជួសជុលនូវអគារចាស់ៗ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមសំណូមពររបស់លោកគ្រូអ្នកគ្រូ និងសិក្សានុសិស្សផងដែរ។
តាមរបាយការណ៍លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង០៦ វិច្ឆិកា ២០២៣ ក្នុងខេត្តកំពង់ធំ មានមណ្ឌលប្រលងសរុបចំនួន១៣ មានបេក្ខជនសរុបចំនួន ៥.៩០៧នាក់ ស្រីចំនួន៣.២២៧នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន០២មណ្ឌល មានបេក្ខជនចំនួន១.២៣៨ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន១១មណ្ឌល មានបេក្ខជនសរុបចំនួន៤៦.៦៩នាក់ បច្ចុប្បន្ន ក្នុងចំណោមណ្ឌលទាំងអស់ មានពីរមណ្ឌលដែលជួបផលការលំបាក ដោយសារជំនន់ទឹកភ្លៀង ដែលអាជ្ញាធរក្រុងស្ទឹងសែន បានកាយប្រឡាយរំដោះទឹក គឺមណ្ឌលប្រឡងវិទ្យាល័យកំពង់ធំ និងវិទ្យាល័យស្ទឹងសែន៕
អត្ថបទ៖ ឈាង មករា
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ