Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនធំរបស់កូរ៉េ គ្រោងនឹងរៀបចំការប្រគំតន្ត្រីដើមឆ្នាំក្រោយ ដើម្បីចូលរួមផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំងទប់ស្កាត់គ្រឿងញៀនជាមួយរាជរដ្ឋាភិបាលកម្ពុជា

បានផុស

នៅ

ថ្មីៗ នេះ ក្រុមហ៊ុន​កូរ៉េ ដែល​មាន​ឈ្មោះថា wannabe group គ្រោង​នឹង​រៀបចំ​ការប្រគំ​តន្ត្រី​ខ្នាត​ធំ​មួយ​នៅ​ដើមឆ្នាំ​ក្រោយ ដើម្បី​ចូលរួម​យុទ្ធនាការ​ផ្សព្វផ្សាយ​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រឿងញៀន​នៅ​កម្ពុជា បន្ទាប់ពី​ក្រុមការងារ​ក្រុមហ៊ុន​ wannabe group បាន​ជួប​ទំនាក់ទំនង​ការងារ​មួយចំនួន​ជាមួយ ឯកឧត្តម សាម៉ន បណ្ឌិត្យ ដែលជា រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ២០២៣ កន្លង​ទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​ឱកាស​នោះដែរ​ លោក Jeon Young-cheol (​ជុន យុង​ឈុ​ល​) ប្រធាន​ក្រុមហ៊ុន wannabe group (វ៉ាន់​ណា​ប៊ី​គ្រុប​) បានទទួល​សំណើ​តប​តាម​ការស្នើសុំ​របស់ ឯកឧត្តម សាម៉ន បណ្ឌិត្យ ក្នុងការ​សហការ​រៀប​ចំ​កម្មវិធី​ប្រគំ​តន្ត្រី​ខ្នាត​ធំ​ដើម្បី​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ យុវជន យុវនារី ក៏ដូចជា​មហាជន​ទូទៅ​ទាំង​ជាតិ និង​អន្តរជាតិ សម្រាប់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង ទប់ស្កាត់ ការជួញដូរ និង​ចរាចរ​គ្រឿងញៀន​នៅ​កម្ពុជា​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​ដាក់ចេញ​នូវ​វិធានការ​នានា ដើម្បី​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជាមួយគ្នានេះ ឯកឧត្តម សាម៉ន បណ្ឌិត្យ ដែលជា​អ្នកទទួល​ការងារ​ផ្សព្វផ្សាយ​ទប់ស្កាត់​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ប្រចាំ​ក្រសួង​ព័ត៌មាន​ បានឱ្យដឹងថា ខ្លឹមសារ​ នៃ​ជំនួប​នេះ​គឺ​គ្រាន់តែ​ជាការ​ពិភាក្សា​គ្នា​មួយ​ជំហាន​ប៉ុណ្ណោះ ក្នុងការ​ជំរុញ​ទំនាក់ទំនង​ឱ្យ​កាន់តែ​ស្អិត​រមួត ដើម្បី​ឈានដល់​ការងារ​មួយ​ជោគជ័យ​សម្រាប់​គម្រោង​មួយ​នេះ​នៅ​ដើមឆ្នាំ​២០២៤​ ខាងមុខនេះ ស្របតាម​គោល​ការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការបើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រឿងញៀន​។

សូម​បញ្ជាក់​ដែរ​ថា ការ​ប្រគំ​តន្ត្រី​នេះ ​​គ្រោង​នឹង​អញ្ជើញ​ក្រុម​តារា​ល្បី​ K-POP ខេ​ផប មកពី​ប្រទេស​កូរ៉េ និង​តារា​ល្បីៗ​ នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

​ឯកឧត្តម​បាន​បន្តថា ក្នុងជំនួប​នេះដែរ​ ភាគី​ទាំងពីរ​ ក៏បាន​ជជែក​គ្នា​អំពី​គម្រោង​ក្នុង​ការសហការ​ការ​បង្កើត​បណ្ណាល័យ Digital ​សម្រាប់​យុវជន និស្សិត​កម្ពុជា សិក្សា​រៀន​សូត្រ​ និង​ស្រាវជ្រាវ ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ​ក្នុង​យុគសម័យ​ Digital ដែល​រាជរដ្ឋាភិបាល​កម្ពុជា ​កំពុង​ផ្តោត​យកចិត្ត​ទុកដាក់ ជា​ពិសេស​គឺ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​នាយករដ្ឋមន្ត្រី​ដ៏​ឆ្នើម​របស់​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម