Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ការបណ្ដុះបណ្ដាលជំនាញ ១លាន ៥សែននាក់ នឹងផ្ដោតលើវិស័យ​ ១០ ហើយមាន​មុខជំនាញចំនួន ៣៨

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា គោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួន ១លាន ៥សែននាក់ នឹងផ្ដោតលើវិស័យចំនួន ១០ ហើយមាន​មុខជំនាញចំនួន ៣៨។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសដែលមានមូលដ្ឋាន ក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួន ១លាន ៥សែននាក់ មិនតម្រូវឲ្យបង់ប្រាក់នោះទេ ហើយចូលរួមបណ្ដុះបណ្ដាលពេញម៉ោង និងមានប័ណ្ឌក្រីក្រ នឹងទទួលបាននូវប្រាក់ឧបត្ថម្ភ ថែមទៀត ប្រមាណជា ២៨ម៉ឺនរៀល ក្នុងមួយខែ។ ក្នុងនោះដែរ ថវិកាជាតិរាប់រយលានដុល្លារ សម្រាប់ប្រើប្រាស់ក្នុងការរៀបចំការបណ្ដុះបណ្ដាលនោះ ក៏រាជរដ្ឋាភិបាល​ បានត្រៀមរួចរាល់ហើយដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «យើងបង្កើតឲ្យច្រើន កម្មវិធីគោលនយោបាយ ហើយកម្មវិធីមិនមែនលើ ក្រដាសទេ កម្មវិធីនឹងចាត់តាំងអនុវត្តនៅមូលដ្ឋាន បងប្អូននឹងទទួលផលជាក់ស្ដែង ថវិកាជាតិយើងបានត្រៀមហើយ រាប់រយលានដុល្លារ ដើម្បីត្រៀមផ្ដល់ដល់បងប្អូន ដើម្បីជួយបងប្អូនបង្កើនសមត្ថភាព ការបណ្ដុះបណ្ដាលកូនចៅប្រជាពលរដ្ឋយើង»។

បើតាមសម្ដេចនាយករដ្ឋមន្ត្រី ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួន ១លាន ៥សែននាក់នេះ គឺផ្តោតទៅលើវិស័យចំនួន ១០ ហើយមានមុខជំនាញចំនួន ៣៨ នៅក្នុងវិស័យទាំង ១០នោះ។ វិស័យទាំង ១០នោះ រួមមាន៖ សំណង់, អគ្គិសនី, អេឡិចត្រូនិក, មេកានិកទូទៅ, ទេសចរណ៍​, សេវាកម្ម, កសកម្ម, កសិឧស្សាហកម្ម, ធុរកិច្ច និងបច្ចេកវិទ្យាព័ត៌មាន ជាដើម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ក្នុងវិស័យទាំង ១០នេះ មានមុខជំនាញ ៣៨ សម្រាប់ឲ្យបងប្អូន ហើយតាមកន្លែងនីមួយៗ យើងមើលតាមតម្រូវការជាក់ស្ដែងឲ្យបងប្អូន ហើយសួរថា យើងចេញមកវិស័យ ១០ ជាមួយនឹងមុខជំនាញ ៣៨នេះ យើងចេញមកដោយក្ដីស្រម៉ៃ យប់មិញចាក់ឆ្នោត ចាប់លេខទៅ បើកចាក់គម្ពីទៅចេញទៅអី? អត់ទេ គឺសិក្សាវាយតម្លៃច្បាស់លាស់ ផ្អែកទៅលើមូលដ្ឋានជាក់ស្ដែងនៃតម្រូវការ»។

សូមជម្រាបថា នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ខាងមុខនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងប្រកាសអំពីគោលនយោបាយបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈដល់យុវជនចំនួន ១លាន ៥សែននាក់ ជាផ្លូវការ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយបណ្ដុះបណ្ដាលនេះ គឺដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ ជាពិសេសយុវជនតែម្ដង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ចិនប្រកាសពង្រឹងថែមទៀតជាមួយកម្ពុជានូវកិច្ចសហការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ

ជីវិតកម្សាន្ដ៧ នាទីutes មុន

ស្វែង សុជាតា ឱ្យគេខ្ចីទូរស័ព្ទ១ថ្ងៃ ត្រូវតបស្នងវិញដោយការលួចគ្រប់គ្រងបណ្តាញទំនាក់ទំនងសង្គម និងធនាគារ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

រលក​​រញ្ជួយដីកម្រិត ៤.៦រ៉ិចទ័រវាយប្រហារទីក្រុង Mandalay នៅ​មីយ៉ាន់​ម៉ា ជាថ្មីទៀត​​

កីឡា២១ នាទីutes មុន

អស្ចារ្យ​ណាស់! ក្លិប​អាស៊ាន​២​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ​ ពាន​រង្វាន់​អាស៊ី​​​ក្នុង​ឆ្នាំ​តែ​មួយ

ជីវិតកម្សាន្ដ៣០ នាទីutes មុន

តួប្រុស​កូរ៉េ​ក្នុងរឿង «Reply 1988»​ដ៏ល្បី​ ​បង្ហាញ​មុខជាថ្មី ក្នុង​​សភាព​ស្លេកស្លាំង ផ្ទុះ​​ការ​វែកញែក​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជីនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ចូ បៃដិន ចេញមុខបន្ទោសអ្នកគាំទ្រ ដូណាល់ ត្រាំ ថា ជា «មនុស្សគ្មានបេះដូង»

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

លក្ខណៈពិសេសនៃយន្តហោះដែលលោក ស៊ី ជិះមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម