Connect with us

ព័ត៌មានជាតិ

ក្រសួង ត្រៀមរៀបចំប្រឡងបាក់ឌុបរួចរាល់ ខណៈមានបេក្ខជនចូលរួមប្រឡងជាង ១៣ ម៉ឺននាក់

បានផុស

នៅ

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ០២ វិច្ឆិកា​នេះ​ថា ក្រសួង បាន​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ បាក់ឌុប រួចរាល់​ហើយ ទាំង​មណ្ឌល និង​បរិស្ថាន​ជុំវិញ​មណ្ឌល​ប្រឡង ដើម្បី​ត្រៀម​ស្វាគមន៍​បេក្ខជន​ចូលរួម​ប្រឡង​ប្រមាណ​ជាង ១៣ ម៉ឺន​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី បាន​បន្ត​ថា គិត​ត្រឹម​ថ្ងៃ​ទី ២ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ នេះ ដំណើរការ​រៀបចំ នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ បាន​រួចរាល់​ហើយ និង​ប្រកប​ដោយ​រលូន ហើយ​កន្លងមក​មាន​មណ្ឌល​ប្រឡង ១ កន្លែង នៅ​រាជធានី​ភ្នំពេញ គឺ វិទ្យាល័យ​ជាស៊ីម​ចំរើន​រដ្ឋ ដែល​ជួប​ហានិភ័យ​ទឹក​ជំនន់ ក្រសួង​អប់រំ ដោះស្រាយ​បាន​ទាន់​ពេលវេលា ដោយ​យក​សាលាបឋមសិក្សា​កូ​លាប​ទី ១ ជំនួស​វិញ និង​បាន​ជូន​ព័ត៌មាន​ដល់​បេក្ខជន និង​សាធារណជន​រួចហើយ​ផង​ដែរ។

លោកស្រី បន្ត​ទៀត​ថា «ថ្ងៃនេះ​ដែរ ក្រសួង ក៏បាន​កំពុង​ប្រជុំ​ណែនាំ​បច្ចេកទេស​ដល់​គណៈ​មេប្រយោគ​ទូទាំង​ប្រទេស​សម្រាប់​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ឲ្យ​អនុវត្ត​ប្រកប​ដោយ​គោលការណ៍​ដូច​ដែល​បាន​ចែង​ទុក​របស់​ក្រសួង​អប់រំ ដើម្បី​ឲ្យ​ដំណើរការ​ប្រឡង​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន យុត្តិធម៌ និង​ទទួល​បាន​ទាំងអស់​គ្នា»។

ទន្ទឹម​នេះ លោក​ស្រី ក្នុងនាម ក្រសួង បាន​ផ្ដាំផ្ញើ​ដល់​ប្អូនៗ ជា​បេក្ខជន​ប្រឡង​ទាំងអស់ សូម​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​អាន​ឯកសារ​សង្ខេប​មេរៀន​ឡើងវិញ​ឲ្យ​បាន​រួចរាល់​មុន​ពេល​ចូល​ប្រឡង ថែរក្សា​សុខភាព និង​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ល្អ តាមដាន​ព័ត៌មាន​ទាក់ទិន​នឹង​ដំណើរការ​ប្រឡង ពិសេស​តាមដាន​នូវ​អ្វី​ដែល​ក្រសួង​អនុញ្ញាត និង​មិន​អនុញ្ញាត ដែល​មាន​ក្នុង​គោលការណ៍ ដើម្បី​ចៀសវាង​បញ្ហា​នានា​អាច​កើតមាន​ក្នុង​ដំណើរការ​ប្រឡង។ ដូច​គ្នា​នេះ​ដែរ សំណូមពរ​ឲ្យ​បេក្ខជន​ទាំងអស់ នាំគ្នា​ទៅ​មើល​ឈ្មោះ​មុន​ថ្ងៃ​ប្រឡង នៅ​ថ្ងៃ​ទី ៥ ឲ្យ​បាន​គ្រប់ៗ គ្នា ដើម្បី​បាន​ដឹង​ពី​បន្ទប់​ប្រឡង និង​លេខ​តុ ឲ្យ​បាន​ច្បាស់ ដើម្បី​ឲ្យ​ថ្ងៃ​ប្រឡង​បេក្ខជន​អាច​ធ្វើដំណើរ​ទៅ​ប្រឡង និង​ចូល​ប្រឡង​ដោយ​ភាព​ជឿជាក់ និង​ទទួល​បាន​លទ្ធផល​ជោគជ័យ។

គួរ​បញ្ជាក់​ថា ឆ្នាំនេះ ក្រសួង នឹង​រៀបចំ​ការ​ប្រឡង​បាក់ឌុប​រយៈពេល ២ ថ្ងៃ គឺ ថ្ងៃ​ទី ០៦ និង​ថ្ងៃ​ទី ០៧ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន ១៣៧.៤១២ នាក់ កើន​ឡើង​ជាង​ឆ្នាំមុន (៩២៧៧ នាក់​) ស្រី ៧៣.២៧៨ នាក់ ចែក​ជា ២២៧ មណ្ឌល ត្រូវ​ជា ៥.៥៤៣ បន្ទប់។ ក្នុង​នោះ បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន ៤១.៣៧៩ នាក់ (ស្រី ២៤៧៨៩ នាក់) បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន ៩៦.០៣៣ នាក់ (ស្រី ៤៨.៤៨៩ នាក់)។ ចំណែក​គណៈមេប្រយោគ និង​គណៈកម្មការ​ផ្សេងៗ ដែល​ត្រូវ​ចូលរួម​ក្នុង​ដំណើរការ​ប្រឡង​នៅ​គ្រប់​ដំណាក់កាល មាន​ចំនួន​សរុប ២៩.៥២៥ នាក់ ក្នុង​នោះ​មកពី​ថ្នាក់​ក្រសួង​ចំនួន ៤.១២៦ នាក់ និង​មកពី​ថ្នាក់​រាជធានី-ខេត្ត​ចំនួន ២៥.៣៩៩ នាក់។

ជាមួយ​គ្នា​នេះ​ដែរ ក្រសួង នឹង​កំណត់​យក​ថ្ងៃ​ទី ២៨ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ ពេល​រសៀល សម្រាប់​ការ​ប្រកាស​លទ្ធផល​ប្រឡង នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល និង​នៅ​ថ្ងៃ​ទី ២៩ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ សម្រាប់​ខេត្ត​ផ្សេងៗ នៅ​ទូទាំង​ប្រទេស៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម