ព័ត៌មានជាតិ
ទូកងវត្តឯករង្សី នៅតែអធិរាជប្រកួតមិនដែលចាញ់ ត្រៀមឡើងមកប្រកួតនៅភ្នំពេញ
ឆ្លងកាត់ការប្រណាំងទូកតាមរូបមន្តវិលជុំរយៈពេល ០២ ថ្ងៃយ៉ាងស្វិតស្វាញ នៅក្នុងពិធីបុណ្យអុំទូកនៅក្រុងបាត់ដំបង ក្តីរំពឹងរបស់មហាជនដែលគាំទ្រទូកដែលគ្មានប្រវត្តិប្រកួតមិនដែលចាញ់ម្ដងណាសោះនោះ បានសម្រេចតាមក្តីរំពឹងទុក។
ខណះដែលមហាជនចង់ដឹងចង់ឃើញ និងតាមដានមើលមិនប៉ព្រិចភ្នែកនៅក្នុងខ្សែទឹកនៃដងស្ទឹងសង្កែ គឺទូកងខ្នាតអន្តរជាតិផ្នែកបុរសដែលមានចំណុះចន្លោះពី ៦៩ ដល់ ៩៥ នាក់ គឺទូកឈ្មោះ (នរិន្ទរង្សី សពិជ័យ ចិត្របុត្រ) ដែលជាកម្មសិទ្ធរបស់វត្តឯករង្សី នៅស្រុកឯកភ្នំ បានបន្តកំណត់ត្រាឈ្នះសម្រាប់ការប្រកួតប្រជែងក្នុងខេត្តនិងត្រៀមឡើងមកប្រកួតនៅរាជធានីភ្នំពេញ។

មុនចូលប្រកួតក្នុងខេត្ត ទូកនរិន្ទរង្សី សពិជ័យ ចិត្របុត្របានរងគ្រោះដោយដើមឈើ ១ ដើមរលំសង្កត់ ហើយធ្វើឲ្យមហាជននិងពលរដ្ឋសម្តែងក្តីបារម្ភខ្លាចខកខានមិនអាចចូលរួមប្រកួតឆ្នាំនេះ។ យ៉ាងណាមិញ តាមរយៈការចូលរួមប្រកួតប្រណាំងយ៉ាងស្វិតស្វាញវិលជុំរយះពេល ២ ថ្ងៃ ទូកវែងប្រពៃណីដ៏ល្បីល្បាញនេះនៅតែជាប់ឈ្មោះជាអធិរាជទទួលជយលាភីលេខ ១ ប្រចាំដងស្ទឹងសង្កែដដែលក្នុងចំណោមទូកងវែងប្រពៃណីជាតិចំនួន ០៦ ដែលចូលរួមប្រកួត។

បើតាមមន្ត្រីរដ្ឋបាលខេត្តបាត់ដំបងបានឲ្យដឹងថា ក្រោយបញ្ចប់ការប្រកួតប្រណាំងនៅថ្នាក់ខេត្ត គណះកម្មាធិការរៀបចំការប្រណាំងទូក បានកំណត់យកទូកចំនួន ០៥ ក្នុងខេត្តដើម្បីត្រៀមទៅប្រកួតប្រណាំងនៅថ្នាក់ជាតិនៅរាជធានីភ្នំពេញនាពេលខាងមុខនេះ ក្នុងនោះក៏មានទូកនរិន្ទរង្សី សពិជ័យ ចិត្របុត្រ។

គួរបញ្ជាក់ថា ទូកក្នុងខេត្តបាត់ដំបងដែលត្រៀមខ្លួនចូលប្រកួតនៅរាជធានីភ្នំពេញទាំង ០៥ ទូក ក្នុងនោះមានទូកខ្លីប្រពៃណីជាតិដែលមានចំណុះ ២២ នាក់ចំនួន ២ ទូក និងទូកងខ្នាតវែងចំណុះ ៦៩-៩៥ នាក់ចំនួន ៣ ទូក ដែលនឹងធ្វើដំណើរចេញទៅរាជធានីភ្នំពេញទាំងផ្លូវគោកផងនិងផ្លូវទឹកផង៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត