ព័ត៌មានជាតិ
វិទ្យាស្ថានបច្ចេកទេសតេជោសែនស្វាយរៀងចុះMOUជាមួយវិស័យឯកជន ដើម្បីបង្កើនឱកាសការងារដល់និស្សិត
អភិបាលខេត្តស្វាយរៀង លោកបណ្ឌិត តូច ប៉ូលីវ៉ា បានអះអាងថា ការចុះអនុស្សរណៈរវាងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងក្រុមហ៊ុនហ្សាវហ៊ួយហ្វីលធ័រ គឺដើម្បីបង្កើនឱកាសសម្រាប់សិស្សនិស្សិត វិទ្យាស្ថានចុះកម្មសិក្សា និងទទួលបានការងារ។
អភិបាលរងខេត្តស្វាយរៀងបានចាត់ទុក ការចុះអនុស្សរណៈដែលធ្វើឡើងនៅថ្ងៃទី២ ខែវិច្ឆិកានេះ គឺជាវឌ្ឍនភាពថ្មីមួយទៀត ដែលវិស័យឯកជន និងវិស័យសាធារណៈ បានធ្វើការជាមួយគ្នា យ៉ាងស្អិតរមួត ក្នុងន័យលើកកម្ពស់ផលិតភាពការងារ និងការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
លោក តូច ប៉ូលីវ៉ា បានគូសបញ្ជាក់ថា សិស្សនិស្សិត ក៏ដូចជាគ្រូរបស់វិទ្យាស្ថាន នឹងបានចុះទស្សនកិច្ចសិក្សា ចុះហាត់ការជាមួយអ្នកជំនាញមកពីបរទេសនៅក្នុងរោងចក្រ (Returned to Industry Scheme (RIS), ព្រមទាំងបណ្តុះបណ្តាលបុគ្កលិក អ្នកបច្ចេកទេសរបស់ក្រុមហ៊ុន ទទួលបានការពង្រឹងជំនាញបន្ថែម Work based Learning (WBL) ការបណ្តុះបណ្តាលជំនាញថ្មី (Reskilling) ថែមទាំងផ្តល់អាហារូបករណ៍សិក្សាដល់និស្សិត (វិភាគទានរបស់ក្រុមហ៊ុន) ពង្រឹងកែលម្អកម្មវិធីសិក្សា បង្កើនកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ។
បើតាម លោក មុត ចិន្ដា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន បច្ចុប្បន្ន វិទ្យាស្ថាន កំពុងបណ្តុះបណ្តាលជំនាញបច្ចេកទេសចាប់ពីកម្រិត វិញ្ញាបនបត្រ រហូតដល់កម្រិតវិស្វករ បរិញ្ញាបត្របច្ចេកវិទ្យា លើជំនាញជាច្រើនដូចជា អគ្គិសនី អេឡិចត្រូនិក មេកាដូនិក មេកានិកឧស្សាហកម្ម វិទ្យាសាស្ត្រកុំព្យូទ័រ មេកានិករថយន្ត បរិក្ខារត្រជាក់ ផ្សារអគ្គិសនី ប្រព័ន្ធបញ្ហាម៉ូទ័រ គណនេយ្យ និងមានជំនាញជាច្រើនទៀត ស្របតាមតម្រូវការទីផ្សារ។
លោកបានបន្តថា: បច្ចុប្បន្ន សិស្ស-និស្សិត កំពុងសិក្សាសរុបចំនួន ១៣២៨នាក់ ស្រីចំនួន៣៨៥នាក់។ ជារៀងរាល់ឆ្នាំមានសិស្ស និស្សិតចុះឈ្មោះចូលរៀន និងបញ្ចប់ការសិក្សាប្រមាណ ១០០០នាក់ (ចាប់ពីកម្រិតវិញ្ញាបនបត្រ ដល់កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា)។ ដោយឡែកឆ្នាំសិក្សាថ្មីនេះ តទៅ វិទ្យាស្ថាននឹងជ្រើសរើសសិស្ស និស្សិតចូលរៀន ប្រមាណ ២០០០នាក់ ដើម្បីបំពេញនូវ តម្រូវការក្នុងទីផ្សារ និងស្របតាមហេដ្ឋារចនាសម្ព័ន្ធដែលបានសាង់សង់រួចជាស្រេច។
លោកក៏បានបញ្ជាក់ថា: វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន និង ក្រុមហ៊ុន ហ្សាវហ៊ួយហ្វីលធ័រ ឯ.ក នឹងចូលរួមជាមួយគ្នាក្នុងការបំប៉ន សមត្ថភាពគ្រូបន្ថែម ការបំប៉នសមត្ថភាពសិស្ស និស្សិត ការបន្តទទួលសិស្ស ចុះកម្មសិក្សា និងការងារ ការបណ្តុះបណ្តាល បំប៉នសមត្ថភាពកម្មករ បុគ្គលិក ក្រុមហ៊ុនហ្សា ហួយ ហ្វីលធ័រ និងកិច្ចសហការតាមរូបភាពផ្សេងទៀត ក្នុងករណីមានតម្រូវការចាំបាច់។
ក្នុងពិធីនេះមានការចូលរួមពី លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលជីវៈខេត្ត លោកប្រធានមន្ទីរផែនការខេត្ត លោកប្រធានមន្ទីរព៌តមានខេត្ត ក្រុមការងារក្រុមហ៊ុន ហ្សាវហ៊ួយហ្វីលធ័រ លោកគ្រូ-អ្នកគ្រូ សិក្សានុសិស្ស និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕
អត្ថបទដោយ៖ភក្ដី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៣ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ២ ម៉ោង ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»