ព័ត៌មានជាតិ
ពន្ធដារ បង្កើតអាហារូបករណ៍បណ្តុះបណ្តាល ផ្តោតលើជំនាញពន្ធ
សាលាជាតិពន្ធដារ នឹងផ្ដល់អាហារូបករណ៍ចំនួន ៥០ ភាគរយ ដល់សិស្សានុសិស្ស និងសាធារណជនចំនួន ១០០ នាក់ ដែលមានបំណងចង់ចូលរួមសិក្សាក្នុងវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈពន្ធដារ ជំនាន់ទី ១៨ ចាប់ផ្ដើមចូលរៀនថ្ងៃទី ២៥ ខែឆ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ។

លោក លី ចាន់ធី នាយករងសាលាជាតិពន្ធដារនៃអគ្គនាយដ្ឋានពន្ធដារ បានរៀបរាប់អំពីនីតិវិធីនៃការចុះឈ្មោះចូលរៀន នៅអគ្គនាយកដ្ឋានពន្ធដារ រួមមាន៖ ការបង្កើតគណនី e-Tax ថ្មី, ការធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួន, ការចុះឈ្មោះ វគ្គសិក្សា, ជ្រើសរើសមុខវិជ្ជ, កាលវិភាគសិក្សា, ព្រឹត្តិបត្រពិន្ទុ, វត្តមាន, និងកម្មវិធីប្រឡងសង។
ថ្លែងក្នុងកម្មវិធី “ពន្ធដារកម្ពុជា” ស្តីពី វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈពន្ធដារ នៅថ្ងៃទី ២ ខែវិច្ឆិកា លោក លី ចាន់ធី បានបន្ថែមថា សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈមានទាំងអនឡាញ និងផ្ទាល់ គឺផ្ដោតសំខាន់ទៅសិក្ខកាមដែល មានបំណងចង់ចេះផ្នែកពន្ធដារ ដើម្បីយកចំណោះដឹងផ្នែកនេះ ទៅបម្រើការងារ ឬប្រកបវិជ្ជាជីវៈភ្នាក់ងារពន្ធដារជាដើម។
បន្ថែមពីលើនេះទៀត លោកនាយករងសសាលជាតិពន្ធដារ បានគូរបញ្ជាក់ថា សម្រាប់រយៈពេលសិក្សានៅក្នុងមួយវគ្គប្រហែលជា ៤ ខែ ចំពោះវគ្គសិក្សាលើជំនាញវិជ្ជាជីវៈពន្ធដារ។ ជាងនេះទៅទៀត ការទទួលបានអាហារូបករណ៍ ៥០ ភាគរយនេះ មិនត្រូវឱ្យមានការប្រឡងនោះទេ សំខាន់ឱ្យតែចុះឈ្មោះទាន់ពេលវេលាតាមកាលកំណត់។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារបានបើវគ្គបណ្ដុះបណ្ដាលជាច្រើនកន្លងមកហើយ រួមមាន៖ វគ្គបណ្ដុះបណ្ដាលការ ប្រកាសអាករលើតម្លៃបន្ថែមតាមវិធីគិតអាករជំនួស (REVERSE CHARGE) និងការប្រើប្រាស់សេវាអេឡិចត្រូនិកពន្ធ ដារ, ស្ដីពីវគ្គបណ្ដុះបណ្ដាលស្ដីពីជំនាញលើប្រាក់ចំណូល និងនីតិវិធីរៀបចំលិខិតប្រកាសពន្ធលើប្រាក់ចំណូល, ស្ដីពីវគ្គ បណ្ដុះបណ្ដាលខ្លីៗលើប្រភេទពន្ធ-អាករមួយចំនួនសម្រាប់និសិ្សតតាមសាកលវិទ្យាល័យ, និងស្ដីពីវគ្គបណ្ដុះបណ្ដាល ស្ដីពីប្រព័ន្ធសម្រាប់ស្នើសុំអាជ្ញាប័ណ្ណសេវាកម្មពន្ធដារជូនភ្នាក់ងារសេវាកម្មពន្ធដារ ជាដើម៕
អត្ថបទ៖ ផល ធារិត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ