ព័ត៌មានជាតិ
អាជីវករមួយរូបត្អូញត្អែរ ទីផ្សារលក់អន្ទង់ធ្លាក់ចុះ
លោក សាំង ពៅ អាយុ ៣៥ ឆ្នាំ រស់នៅភូមិពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ បានត្អូញត្អែរចំពោះទីផ្សារលក់អន្ទង់ធ្លាក់ចុះ ក្នុងពេលដែលវិបត្តិសេដ្ឋកិច្ចកំពុងកើតមាននៅលើពិភពលោកដោយសារតែសង្គ្រាម។
អាជីវកររូបនេះ បានឱ្យដឹងថា លោកប្រកបរបរទិញ-លក់អន្ទង់ធម្មជាតិពីប្រជាពលរដ្ឋដែលរកបានជាយូរមកហើយ ដែលពីមុនលោកធ្លាប់លក់បាន ៥០-៦០ គីឡូក្នុងមួយថ្ងៃ ខណៈបច្ចុប្បន្នលក់ចេញមិនបាន ១០ គីឡូផង។


លោក សាំង ពៅ អ្នកប្រកបរបរទិញ-លក់ អន្ទង់
បើតាមអាជីវកររូបនេះ បច្ចុប្បន្នលក់ក៏មិនចេញ តម្លៃក៏ធ្លាក់ចុះ ខណៈលោកយល់ថា អាចមកពីសេដ្ឋកិច្ចធ្លាក់ចុះ និងមានការចិញ្ចឹមច្រើនលើសតម្រូវការ និងការនាំចូលអន្ទង់ចិញ្ចឹមពីប្រទេសវៀតណាម។
«ពីមុនអន្ទង់លេខ១ ខ្ញុំធ្លាប់លក់បាន ៣ ម៉ឺនរៀល ឥឡូវនេះលក់បាន ២ ៥០០០ រៀល ហើយលេខ ២ ឥឡូវ បានតែ ៧០០០ ទៅ ៨០០០ រៀល ប៉ុណ្ណោះ ឱ្យចំណេញអី»។លោក ពៅ បន្ថែម។
កម្ពុជាថ្មី មិនទាន់អាចសុំការបញ្ជាក់ពីមន្ត្រីក្រសួងកសិកម្មនៅឡើយទេ ប៉ុន្តែកន្លងកមកកញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្មឱ្យដឹងថា ផលិតផលផលរបស់កម្ពុជា ៤ប្រភេទបន្ថែមទៀត គឺបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង នឹងមានវត្តមានលើទីផ្សារប្រទេសចិន។

កញ្ញា អ៊ឹម រចនា បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយច្បាស់លាស់សម្រាប់វិស័យកសិកម្ម ដែលមិនត្រឹមតែផ្ដោតទៅលើការធានាសន្តិសុខស្បៀងនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏មានផងដែរ ការបន្តស្វែងរកទីផ្សារ និងបើកទីផ្សារសម្រាប់កសិផលខ្មែរដែលមានគុណភាពខ្ពស់ ស្របទៅតាមអនាម័យ និងភូតគាមអនាម័យ ទៅកាន់ទីផ្សារពិភពលោក។
រហូតមកដល់បច្ចុប្បន្ននេះ ជលផលរបស់ប្រទេសកម្ពុជា បានបញ្ចប់នីតិវិធីចុងក្រោយក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចសម្រេចនូវការនាំចេញទៅប្រទេសចិន។ ផ្អែកលើពាណិជ្ជកម្មប្រពៃណីដែលមានស្រាប់លើជលផលរវាងចិននិងកម្ពុជា រួមមានបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង សម្រេចបាននូវជលផលទាំងស្រុង ដែលត្រូវបានអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ