Connect with us

ព័ត៌មានជាតិ

៣ ខែចុងក្រោយនេះ រដ្ឋ ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងក្រោយពេលសម្រាល អស់ថវិកាជាង ៥ លានដុល្លារ

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​ថា ចាប់ពី​ខែ​សីហា ដល់ ខែ​តុលា ឆ្នាំ ២០២៣ រាជរដ្ឋាភិបាល​កម្ពុជា បាន​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​ក្រោយ​ពេល​សម្រាល​កូន​អស់​ថវិកា​ជាង ៥ លាន​ដុល្លារ​អាមេរិក ដើម្បី​ចូលរួម​លើក​កម្ពស់​សុខុមាល​ភាព​មាតា និង​ទារក នៅ​តាម​បណ្ដា​រោងចក្រ សហគ្រាស​ទូទាំង​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សួរ បាន​លើក​ឡើង​បែបនេះ នៅ​ព្រឹក​ថ្ងៃ​ទី ០២ វិច្ឆិកា នា​ឱកាស​ចូលរួម​ក្នុង​ពិធី​ចុះ​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ដែល​មាន​មូលដ្ឋាន​នៅ​ស្រុក​កណ្ដាលស្ទឹង និង​ក្រុង​តាខ្មៅ ក្រោម​អធិបតីភាព សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា។

លោក ហេង សួរ បាន​បញ្ជាក់​ថា អ្នក​ទទួល​ផល​ប្រយោជន៍​មាន​ដូចជា កម្មការិនី មន្ត្រីរាជការ មន្ត្រី​កិច្ច​សន្យា​ជា​ស្ត្រី​សម្រាលកូន​ចំនួន ១៥.៥០១ នាក់ ក្នុង​នោះ ចំនួន​កូន ១៥.៦១១ នាក់ ដោយ​បាន​ពិនិត្យ​សុខភាព​មុន​ក្រោយ​សម្រាល ពេល​សម្រាល និង​ចាក់​វ៉ាក់សាំង​សរុប​ចំនួន ៥៣.៦១៤ នាក់។

គួរ​បញ្ជាក់​ថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​កម្មករ​និយោជិត​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម​អាយុ ២ ឆ្នាំ​នេះ ក្នុង​នោះ​មុន​ពេល​សម្រាលកូន​កម្មករ​និយោជិត​ស្ត្រី​មាន​ផ្ទៃពោះ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ចំនួន ៤ លើក ដោយ ១ លើក ទទួល​បាន​ថវិកា ៨ ម៉ឺន​រៀល។ ពេល​សម្រាលកូន ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ដោយ​កូន ១ ទទួល​បាន​ថវិកា ៨០ ម៉ឺន​រៀល កូនភ្លោះ​ពីរ​ទទួល​បាន ១ លាន ២ សែន​រៀល និង​កូន​ភ្លោះ​បី​ទទួល​បាន ១ លាន ៦ សែន​រៀល និង​ទទួល​បាន​ការ​ឧបត្ថម្ភ​ពិសេស​បន្ថែម​ពី សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំនួន ៥ លាន​រៀល ទៀត​ផង​ដែរ។

ក្រោយ​ពេល​សម្រាលកូន​កម្មករ​និយោជិត​ស្ត្រី​មាន​ផ្ទៃពោះ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ចំនួន ១០ លើក ដោយ ១ លើក​ទទួល​បាន ៨ ម៉ឺន​រៀល ក្នុង​នោះ ៣ លើក នៅ​ពេល​ទៅ​ទទួល​សេវា​ពិនិត្យ​សុខភាព ក្រោយ​ពេល​សម្រាលកូន និង ៧ លើក​ទៀត នៅ​ពេល​យក​កូន​ទៅ​ទទួល​ថ្នាំ​បង្ការ​រហូតដល់​អាយុ ២ ឆ្នាំ។

កាលពី​ពេល​កន្លងទៅ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត បាន​ស្នើ​ដល់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ត្រូវ​សហការ​ជាមួយ​ក្រសួង​កិច្ចការ​នារី ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​ភាគី​និយោជក និង​តំណាង​ភាគី​កម្មករ​និយោជិត រួមគ្នា​សិក្សា​លទ្ធភាព​បង្កើត​ទារកដ្ឋាន និង​មត្តេយ្យ​សហគមន៍ នៅ​តាម​តំបន់​ដែល​មាន​រោងចក្រ​បន្ថែម​ទៀត ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​កម្មករ កម្មការិនី បាន​យក​កូនៗ​របស់ខ្លួន​ទៅ​ទទួល​សេវា​ថែទាំ និង​អប់រំ​បាន​ត្រឹមត្រូវ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៨ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម