Connect with us

ព័ត៌មានជាតិ

កម្មករ​និង​សហជីព​គាំទ្រ​ឱ្យមាន ប​.​ស​.​ស​. ដល់​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​នៅក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​.

បានផុស

នៅ

កម្មករ និង​សហជីព​បាន​គាំទ្រ​ឱ្យមាន​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត ដល់​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​នៅក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានប្រកាស​ជំរុញឱ្យមាន​គោលនយោបាយ​នេះ​។ សម្រាប់​កម្មករនិយោជិត និង​អ្នក​ប្រកប​របរ​រក​ចំណូល​ផ្ទាល់ខ្លួន គោលនយោបាយ​នេះ​នឹង​ជួយ​កាត់បន្ថយ​បន្ទុក​ចំណាយ​ក្នុង​គ្រួសារ​លើ​ការថែទាំ​សុខភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​ស​ម្ព័​ន្ធ​សហជីព​ជាតិ លោក ហ្វា សាលី បាន​គូស​បញ្ជាក់​ថា ការរៀបចំ​ឱ្យមាន​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត ដល់​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​នៅក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. គឺជា​អ្វីដែល​បងប្អូន​កម្មករ និង​សហជីព​ទន្ទឹង​រង់ចាំ​ដោយសារ​របប​នេះ​នឹង​ជួយ​សម្រាល​បន្ទុក​ចំណាយ​ក្នុង​គ្រួសារ​នៅពេល​សមាជិក​ក្នុងបន្ទុក​ណា​ម្នា​ក់មាន​ជំងឺ​។

លោក​មានប្រសាសន៍ថា «តាងនាម​ខ្ញុំ​សហជីព តំណាង​កម្មករ ខ្ញុំ​សប្បាយរីករាយ​នៅពេល​ប្រាក់​ឈ្នួល​កម្មករ​ឡើង ទន្ទឹម​ជាមួយគ្នា​នោះ បើ​គ្មាន​យន្តការ​កាត់បន្ថយ​ការ​ចំណាយ​ជូន​ដល់​បងប្អូន​កម្មករនិយោជិត​យើង​ទេ គឺ​ប្រាក់​ឈ្នួល​ដែល​ពួកគាត់​ទទួល​បាន​អត់​សល់​ទេ​ដោយសារ​ត្រូវ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ រួមទាំង​ការចំណាយ​ច្រើន​លើ​ការថែទាំ​សុខភាព​»​។

បន្ថែម​ពី​នេះ កម្មការិនី ជឹម សារ៉ុន បាន​លើក​ឡើង​ពី​ការគាំទ្រ​ចំពោះ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ចំពោះ ការរៀបចំ​ឱ្យមាន​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត នេះ ព្រោះ​បាន​ជួយ​សម្រាល​បន្ទុក​ចំណាយ​សម្រាប់​គ្រួសារ​។

កម្មការិនី​រូប​នេះ​និយាយ​ថា « ខ្ញុំ​គាំទ្រ​ឱ្យមាន​របប​នេះ ព្រោះ​សមាជិកគ្រួសារ​ទៅ​ពេទ្យ​ម្តងៗ​ចំណាយ​ច្រើន​។ ខ្ញុំ​នឹង​ទៅ​ចុះឈ្មោះ​សមាជិកគ្រួសារ​ចូលក្នុង​របប​នេះ​»​។

ស្រដៀង​គ្នា​នេះ​ដែរ ​កម្មការិនី​ម្នាក់ទៀត​ឈ្មោះ ជឹម សា​រ៉េ​ន រីករាយ​ឥតឧបមា​ព្រោះ​នយោបាយ​នេះ នឹងធ្វើ​ឱ្យ​គ្រួសារ​របស់ខ្លួន​សន្សំ​បាន​ច្រើន និង​កាត់បន្ថយ​ចំណាយ​ច្រើនជាង​មុន​ព្រោះតែ​ការ​ទៅ​ព្យាបាល​ដោយ​ឥតគិតថ្លៃ ហើយ​ចំណាយ​ត្រឹមតែ​១៥៦០០​រៀល​ប៉ុណ្ណោះ​។

កម្មការិនី​រូបនេះ​និយាយ​ថា «​សម្រាប់​គ្រួសារ​ខ្ញុំ​គាត់​ឈឺ​ច្រើន សព្វថ្ងៃ​ជីវភាព​គ្រួសារ​ខ្ញុំ​មានការ​ខ្វះខាត ទៅ​ពេទ្យ​ម្តងៗ​អស់​ច្រើន សប្បាយចិត្ត និង​គាំទ្រ​នៅពេល​មាន​របប​នេះ​គឺ​នឹង​ជួយ​សម្រាល​បន្ទុក​ចំណាយ​ក្នុង​គ្រួ​សារបាន​ច្រើន​»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម