ព័ត៌មានជាតិ
រាជធានីភ្នំពេញ-ទីក្រុងក្រុងឆាងសា នឹងពង្រឹងទសហប្រតិបត្តិការ ឲ្យបានខ្លាំងក្លា លើវិស័យទេសចរណ៍
រាជធានីភ្នំពេញ និងទីក្រុងក្រុងឆាងសារបស់ប្រទេសចិន នឹងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការជាមួយគ្នាឲ្យបានខ្លាំងក្លាបន្ថែមទៀត ពិសេសទៅលើវិស័យទេសចរណ៍ ពាណិជ្ជកម្មនិងការវិនិយោគ ខណៈដែលទីក្រុងឆាងសា មានការវិនិយោគរកស៊ីនៅប្រទេសកម្ពុជាហើយ។

នេះជាការបង្ហាញអោយឃើញ ក្នុងជំនួបសម្តែងការគួរសមរវាងលោកកើត ឆែ អភិបាលស្តីទី នៃគណៈអភិបាល រាជធានីភ្នំពេញ ជាមួយលោកស្រី វូ គួយអុីង (Ms. Wu Guiying) សមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តហ៊ូណាន និងជាលេខាបក្សនៃគណៈកម្មាធិការបក្សក្រុងឆាងសា នាល្ងាចថ្ងៃទី០២វិច្ឆិកាឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ។
ក្នុងជំនួបសំដែងការគួរសមនោះ លោកកើត ឆែ បានលើកឡើង ពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ជាមួយនឹងភាពរីកចម្រើនរបស់រាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយលោកបញ្ជាក់ថា៖ ការរីកចម្រើនរបស់រាជធានីភ្នំពេញគឺផ្ដើមចេញពីកម្ពុជាមានសន្តិភាពពេញលេញ ។ការរីកចម្រើនរបស់រាជធានីភ្នំពេញ គឺពិតជាមិនអាចខ្វះបានពីការចូលរួមឧបត្ថម្ភគាំទ្រពីប្រទេសចិន ។ ចិនបានជួយវ៉ាក់សាំងកូវីដ -១៩ មកកម្ពុជា ជាមួយនិងការវិនិយោគជាច្រើនរបស់ចិននៅកម្ពុជា។ គិតមកដល់ពេលនេះ ការវិនិយោគរបស់ប្រទេសចិននៅកម្ពុជានៅតែឈររំដាប់លេខ១។ ការវិនិយោគរបស់ចិនយ៉ាងច្រើននេះ គឺបានមកពីទំនាក់ទំនងយ៉ាងចិតស្និតរវាងប្រទេសចិននិងកម្ពុជាដែលជាទំនាក់ទំនងត្បូងពេជ្រ។

លោកកើត ឆែ ក៏បានសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះប្រទេសចិន ដែលបានជួយឧបត្ថម្ភវ៉ាក់សាំងកូវីដ-១៩មកអោយកម្ពុជា លោកបានលើកជាពាក្យស្លោករបស់ខ្មែរមួយឃ្លាថា”គេអាចរកឃើញមិត្តល្អបាន នៅពេលដែលយើងជួបគ្រោះអាសន្ន “ ប្រទេសចិនគឺជាមិត្តល្អរបស់កម្ពុជា។
លោកកើត ឆែ បានបន្តទៀតថា៖ ទីក្រុងឆាងសាគឺជាទីក្រុងប្រវត្តិសាស្ត្រ ជាទីក្រុងដែលមានអាយុកាលរាប់ពាន់ឆ្នាំ ហើយក៏ជាទីក្រុងដែលមានសក្តានុពលសេដ្ឋកិច្ចខ្លាំងក្លាផងដែរ ។ សម្រាប់រាជធានីភ្នំពេញ និងបន្តកិច្ចសហប្រតិបត្តិការជាមួយទីក្រុងឆាងសាឲ្យកាន់តែល្អបន្ថែមទៀត ពិសេស គឺការជំរុការវិនិយោគ ទេសចរណ៍ ពាណិជ្ជកម្ម ការនាំចេញ នាំចូលទំនិញរវាងទីក្រុងទាំងពីរបពិសេស ជំរុញឲ្យមានការហោះហើរត្រង់ រវាងទីក្រុងភ្នំពេញនិងទីក្រុងឆាងសា។

លោកស្រី វូ គួយអុីង (Ms. Wu Guiying) ក្នុងឱកាសនោះ ក៏បានលើកឡើងពីស្ថានភាពទូទៅរបស់ទីក្រុងឆាងសា វាផងដែរ ។ ទីក្រុងឆាងសាក្រៅពីជាទីក្រុងបុរាណ មានធនធានធម្មជាតិ មានទាំងភ្នំ ទន្លេទេសភាព គួរឲ្យគយគន់ ។ ទីក្រុងមួយនេះ ក៏ជាទីក្រុងដែលមានចង្វាក់ផលិតកម្មខ្លាំងក្លាផងដែរ ដោយមានទាំងការផលិតគ្រឿងអេឡិចត្រូនិក ការផលិតរថយន្ត ហើយឆាងសា ក៏បានវិនិយោគច្រើននៅកម្ពុជាផងដែរ។
លោកស្រីនឹងជំរុញឲ្យអ្នកមាននិយោគរបស់ចិន ពិសេសអ្នកវិនិយោគនៅទីក្រុងឆាងសា បន្តមកវិនិយោគរកស៊ីនៅរាជធានីភ្នំពេញឲ្យកាន់តែច្រើនថែមទៀត ហើយវិស័យទេសចរណ៍ក៏ជាវិស័យមួយដែលមានសារៈសំខាន់ ដោយលោកស្រីនិងជំរុញឲ្យវិស័យទេសចរណ៍ពីឆាងសារមកកម្ពុជាកាន់តែច្រើនថែមទៀត។
លោកស្រីបញ្ជាក់ថា៖ ដើម្បីរឹតចំណងសាមគ្គីភាពឱ្យកាន់តែខ្លាំងក្លារវាងរាជធានីភ្នំពេញនិងទីក្រុងឆាងសា ទីក្រុងឆាងសានឹងនាំផលិតផល ដូចជារថយន្ត គ្រឿងបន្លាស់រថយន្ត មករាជធានីភ្នំពេញ ជាមួយនិងការវិនិយោគច្រើនទៀត ព្រមទាំង ជម្រុញអោយមានការហោះហើរត្រង់មកកម្ពុជា៕
អត្ថបទដោយ៖ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ