ព័ត៌មានជាតិ
ក្រសួងការងារ និងIOM នឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការគាំពារពលករទេសន្តរប្រវេសន៍
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ និងលោកស្រី KRISTIN PARCO ប្រធានបេសកកម្មអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM)ប្រចាំនៅកម្ពុជា បានឯកភាពគ្នាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការគាំពារពលករទេសន្តរប្រវេសន៍នៅកម្ពុជា។

ក្នុងជំនួបដែលធ្វើឡើងនាថ្ងៃរសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភាគីទាំងពីរ បានលើកឡើងពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសំខាន់ៗដែលអង្គការIOMបានគាំទ្រទាំងកម្រិតកម្ពុជា និងកម្រិតតំបន់ទន្លេរមេគង្គដើម្បីធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌ និងសិទ្ធិរបស់ពលករទេសន្តរប្រវេសន៍។
ក្នុងនោះ រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងអំណរគុណដល់អង្គការIOM ដែលគាំទ្រដល់កម្ពុជាលើគម្រោងPROMISE ក៏ដូចជាគម្រោងផ្សេងៗទៀត ដើម្បីឱ្យពលករទេសន្តរប្រវេសន៍កម្ពុជាទទួលបានលក្ខខណ្ឌការងារល្អ មានការគោរពសិទ្ធិនិងការពង្រឹងសមត្ថភាពជំនាញជាដើម។

បន្ថែមពីនេះ លោក ហេង សួរ បានបង្ហាញទស្សនៈវិស័យរបស់ក្រសួងក្នុងអាណត្តិទី៧ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានចង្អុលបង្ហាញឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលជំនាញដល់យុវជន និងកម្លាំងពលកម្មក្នុងទីផ្សារដែលមានស្រាប់ ក៏ដូចជាការពង្រីកនូវការថែទាំសុខភាពតាមរយៈរបបភាគទានស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងសមាជិកក្នុងបន្ទុករបស់កម្មករនិយោជិតដែលជាយុទ្ធសាស្ត្រពង្រឹងសុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយការចំណាយ។
ប្រធានបេសកកម្មអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានគាំទ្រ លើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលលោកស្រីថា បានគិតគូពីផលប្រយោជន៍ពលរដ្ឋ៕




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ