ព័ត៌មានជាតិ
អនុវត្តតាមថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល ប្រគល់ ៥ អគារមណ្ឌលសុខភាព ដល់ ២ ខេត្ត
អនុវត្តតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារចុះពិនិត្យ និងប្រគល់ទទួលសំណង់អគារជំងឺទូទៅ នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមណ្ឌលសុខភាពចំនួន ៤កន្លែង គឺ មណ្ឌលសុខភាពត្រពាំងក្រឡឹង នៅខេត្តកំពង់ស្ពឺ មណ្ឌលសុខភាពបឹងសាលា មណ្ឌលសុខភាពដងទង់ និងមណ្ឌលសុខភាពបឹងទូក ខេត្តកំពត។

ក្រសួងសុខាភិបាល បានឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា ការប្រគល់ និងទទួលនេះ ធ្វើឡើង ដោយមានការចូលរួមពីតំណាងក្រុមការងារក្រសួងសុខាភិបាល តំណាងមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ និងខេត្តកំពត និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២ ខែតុលានេះ។

ការប្រគល់ និងទទួលអគារមណ្ឌលសុខភាពនេះ ធ្វើឡើងស្របតាមអនុសាសន៍ណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ឱ្យក្រសួងសុខាភិបាល ត្រូវគិតគូរ និងយកចិត្តទុកដាក់ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល នៅថ្នាក់ក្រោមជាតិ ជាពិសេសពង្រឹងមណ្ឌលសុខភាព ដែលផ្តល់សេវាមូលដ្ឋានជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់ សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជំរុញទិសដៅយុទ្ធសាស្រ្តអាទិភាពវិស័យសុខាភិបាល ក្នុងការពង្រឹងមណ្ឌលសុខភាព ដោយកែលម្អអាគារហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបំពាក់សម្ភារបរិក្ខារ ពង្រឹងសមត្ថភាពបុគ្គលិក និងបម្រើការសេវា ២៤ម៉ោង ជូនប្រជាពលរដ្ឋ។

សាស្រ្តាចារ្យ ឡឹម តារា បានផ្តែផ្តាំ និងណែនាំដល់ប្រធានមន្ទីរពេទ្យ ប្រធានមណ្ឌលសុខភាព និងមន្ត្រីក្រោមឱវាទ ត្រូវខិតខំប្រឹងប្រែង ដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំពេញតួនាទី ភារកិច្ច បម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល និងចូលរួមចំណែក ជួយថែរក្សាសោភ័ណភាពមណ្ឌលសុខភាពថ្មីទាំង ៥កន្លែងនេះ ឱ្យមានភាពស្រស់ស្អាត និងនិរន្តភាព៕




-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)