Connect with us

ព័ត៌មានជាតិ

លោក គួច ចំរើន៖ នាវា ឬទូកនេសាទមិនចុះបញ្ជីមិនឱ្យនេសាទ​ក្នុងដែនសមុទ្រ​ខេត្តព្រះសីហនុឡើយ

បានផុស

នៅ

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក បន្តផ្សព្វផ្សាយលើកទឹក​ចិត្តឱ្យប្រ​ជានេសាទមកទទួលសេវាការសុំចុះបញ្ជីទូកនេសាទឱ្យបានមុនបំណាច់ឆ្នាំ២០២៣ ដោយរដ្ឋបាល​ខេត្តនឹង​ជួយសម្រួល​នៃការបញ្ចុះតម្លៃសេវារហូត ៥០ភាគរយ។ ដោយឡែកក្រោយឆ្នាំ២០២៣ អ្នកដែលមិន​បានមកចុះបញ្ជីនឹង​មិនត្រូវបាន​អនុញ្ញាតឱ្យនេសាទក្នុងលម្ហសមុទ្រនៃដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តព្រះសីហនុឡើយ ព្រោះធ្វើឱ្យប៉ះពាល់គុណ​តម្លៃរបស់ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ចំរើន បានបន្តថា ក្នុងករណីបានមកស្នើសុំសេវាចុះបញ្ជីហើយ ប៉ុន្តែមិនទាន់បានទទួលប័ណ្ណ​សម្គាល់ទូក​នេសាទ ឱ្យតែមានបង្កាន់ដៃទទួលពាក្យ និងបង្កាន់ដៃបង់ប្រាក់របស់អង្គភាពច្រកចេញចូលតែមួយដែលបញ្ជាក់ថា បានស្នើសុំ​សេវា​រួចហើយនោះ រដ្ឋបាលខេត្តអនុញ្ញាតឱ្យធ្វើអាជីវកម្មនេសាទក្នុងដែនសមុទ្រជាធម្មតា រួចរង់ចាំទទួល​ប័ណ្ណសម្គាល់ទូកនេសាទតាមក្រោយ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ជួយសម្របសម្រួល ការធ្វើអត្តសញ្ញាណ​កម្មរបស់ម្ចាស់នាវានេសាទ ដើម្បីមានភាពងាយស្រួលមកបំពេញបែបបទចុះបញ្ជីបានលឿនឆាប់ ងាយស្រួលក្នុង​ការទទួលបានលិខិតអនុញ្ញាតសម្រាប់ការធ្វើនេសាទ។ ទាក់ទងនឹងការចុះបញ្ជីនាវានេសាទនេះ ប្រជានេសាទទទួល​បានសិទ្ធិក្នុងការធ្វើនេសាទ ដូច្នេះអ្នកដែលមានការពាក់ព័ន្ធទាំងអស់​ត្រូវបន្តការខិតខំប្រមូលផ្តុំស្មារតីទទួលខុស​លើកទឹកចិត្ត ជំរុញចលនាធ្វើយ៉ាងណាឱ្យប្រជានេសាទមកស្នើសុំការចុះបញ្ជីទូកនេសាទរបស់ខ្លួនឱ្យបានគ្រប់ៗគ្នា ដើម្បីពួកគេទទួលបានសិទ្ធិក្នុងការធ្វើនេសាទក្នុងដែនសមុទ្រដោយស្របច្បាប់។

ខេត្តព្រះសីហនុមានទូកនេសាទសរុបចំនួន ២៥២៣គ្រឿង ក្នុងនោះ នាវានេសាទដែលបានចុះបញ្ជីមានចំនួន ៤៨៨​គ្រឿង បានចុះបញ្ជីរួចមុនពេលយុទ្ធនាការជំរុញការចុះបញ្ជី។ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត បានទទួលសេវាចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈ​បច្ចេកទេសទូកនេសាទ សរុបចំនួន៣៣៧ គ្រឿង និងប្រមូលចំណូលសរុបបានចំនួន២៧.៥៥០.០០០រៀល ជាមួយនឹង​សម្របសម្រួល លើកទឹកចិត្ត និងបញ្ចុះតម្លៃ ៥០ភាគរយ នៃតម្លៃសេវាសរុប។ នេះបើតាមការ​បញ្ជាក់របស់លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ។

ថ្លែងនៅកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនៃការចុះបញ្ជីនាវានេសាទ (ទូកនេសាទ) នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ លោក គង់ វិតាណៈ បានលើកឡើងថា រដ្ឋបាលខេត្តបានកំពុងជំរុញការចុះបញ្ជីនាវានេសាទ និងដោះស្រាយបញ្ហា​ប្រឈម ដើម្បីបន្តលើកទឹកចិត្តប្រជានេសាទឱ្យមកស្នើសុំចុះបញ្ជីនាវា ឬទូកនេសាទរបស់ខ្លួនឱ្យបាន​គ្រប់គ្នាមុនដំណាច់​ឆ្នាំនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រ៉យទ័រ៖ រុស្ស៊ី​អាចយល់ព្រម​​យក​លុយ​ដែល​បង្កក​ ៣០០​ពាន់​លាន​ដុល្លារ​ទៅ​ដោះស្រាយ​សង្គ្រាម​នៅ​អ៊ុយក្រែន

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីមានវិវាទជាមួយ ប.ស.ស.មិនអាចដោះស្រាយបាន ពលរដ្ឋអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករសន្តិសុខសង្គម

ហ៊ុន ម៉ាណែត ព្រំដែនឡាវ
នយោបាយ៥ ម៉ោង មុន

សម្ដេចធិបតី៖ ខ្ញុំមិនមែនជាអ្នកស្នេហាជាតិផ្ដាច់មុខទេ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម