ព័ត៌មានជាតិ
សត្វត្រយងញីមួយក្បាល ដែលជាប្រភេទសត្វកម្រជិតផុតពូជបំផុត ត្រូវបានជួយសង្គ្រោះពីព្រានព្រៃ
សត្វត្រយងញីមួយក្បាល ដែលជាប្រភេទសត្វកម្រជិតផុតពូជបំផុតនៅលើពិភពលោក ត្រូវបានជួយសង្គ្រោះជីវិតពីការជាប់អន្ទាក់របស់ព្រានព្រៃនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ភូមិសាស្ត្រខេត្តរតនគិរី នេះគឺជាការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១។

លោករដ្ឋលេខាធិការបានថ្លែងថា បច្ចុប្បន្នសត្វត្រយងយក្ស ដែលត្រូវបានជួយសង្គ្រោះនេះត្រូវបានប្រគល់ជូនមន្ត្រីជំនាញ នៃអង្គការជីវិតសត្វស្លាបប្រចាំកម្ពុជាដោយសហការជាមួយអង្គការ ACCB ដើម្បីជួយមើលថែរក្សានិងព្យាបាលស្នាមរបួសដែលជាប់អន្ទាក់។ កាលពីខែមករាកន្លងទៅ ក្រុមមន្ត្រីអភិរក្សបានរកឃើញសំបុកសត្វត្រយងចង្កំ.ក.ស ដែលជាប្រភេទសត្វជិតផុតពូជចំនួន៥សំបុក នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនៈគិរីដែលជាសញ្ញាបញ្ជាក់ពីវត្តមានសត្វស្លាបដ៏កម្ររបស់កម្ពុជាមានឡើងវិញ។

លោក នេត្រ ភក្ត្រា បានថ្លែងទៀតថា ប្រទេសកម្ពុជា គឺជាទីជម្រកដ៏ធំតែមួយគត់នៅលើពិភពលោកសម្រាប់សត្វត្រយងយក្ស និងសត្វត្រយងចង្កំកសដែលជាប្រភេទសត្វដែលរងគ្រោះបំផុតជិតផុតពូជនៅលើពិភពលោក។ កម្ពុជាមានមោទនភាពដែលមានសត្វកម្រនេះ ហើយចាំបាច់ យើងទាំងអស់គ្នាត្រូវរួមគ្នាការពារ និងអភិរក្សសត្វដ៏កម្រប្រភេទនេះឱ្យបានគង់វង្សស្ថិតស្ថេរសម្រាប់មនុស្សរាប់ជំនាន់ ទៅមុខទៀតដើម្បីផលប្រយោជន៍នៃជីវៈចម្រុះពិភពលោកទាំងមូល។
លោករដ្ឋលេខាធិការបន្តថា យោងតាមការជំរឿនសត្វត្រយងរបស់អង្គការដៃគូនានារបស់ក្រសួងបរិស្ថាន ត្រយងយក្ស ដែលជាសត្វរងគ្រោះបំផុតនៅលើពិភពលោកមានចំនួនប្រមាណ៣០០ក្បាល ស្មើនឹង៩៩ភាគរយ នៃសត្វត្រយងយក្សរបស់ពិភពលោកក្នុងនោះសត្វត្រយងយក្សពេញវ័យមានក្រោម២០០ ក្បាល។ ចំណែកសត្វត្រយងចង្កំកសមានចំនួនជិត៦០០ក្បាល ស្មើនឹងប្រមាណ៩៥ភាគរយ នៃសត្វត្រយងចង្កំកសនៅលើពិភពលោក។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅឆ្នាំ២០០៥ សត្វត្រយងយក្សត្រូវបានកំណត់ដោយព្រះរាជក្រឹត្យជាសត្វស្លាបនិមិត្តសញ្ញាជាតិរបស់ប្រទេសកម្ពុជា។ សត្វត្រយងយក្សជាសត្វរងគ្រោះបំផុតជិតផុតពូជ ហើយសត្វនេះត្រូវបានការពារដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងអភិរក្សសត្វត្រយងក្ស និងស្វតត្រយងចង្កំកសនេះដោយប្រុងប្រយ័ត្នបំផុត។ បើតាមការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា ក្រសួងបរិស្ថានបានសហការជាមួយអង្គការជាច្រើនក្នុងនោះអង្គការសមាគមសង្គ្រោះសត្វព្រៃ WCS បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារនិង អភិរក្សសត្វត្រយងយក្ស និងសត្វត្រយងចង្កំកសនេះតាមរយៈការអនុវត្តគម្រោងស្រូវសត្វត្រយងដែលមិនត្រឹមតែធានាដល់ការផលិត ស្រូវសម្រាប់ប្រើប្រាស់ផ្គត់ផ្គង់ក្នុងគ្រួសាររបស់ប្រជាពលរដ្ឋទេ ប៉ុន្តែធានាបាននិរន្តរភាពសម្រាប់ការប្រើប្រាសខ្សែសង្វាក់ផ្គត់ផ្គង់ដើម្បីគាំទ្រការអភិរក្ស ការពារសត្វព្រៃ ព្រៃឈើ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ លោកថ្លែងថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ សត្វព្រៃគ្រប់ប្រភេទ ក្រសួងបរិស្ថានបានរៀបចំគោលនយោបាយ និងផែនការសកម្មភាពលើការបង្កើតសេដ្ឋកិច្ចមូលដ្ឋានរបស់សហគមន៍តំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្នុងនិងនៅជុំវិញតំបន់ការពារធម្មជាតិឱ្យមានជីវភាពធូរធារ។

លោកសង្កត់ធ្ងន់ថា ទន្ទឹមនឹងគ្នានេះ សមត្ថកិច្ចនឹងពង្រឹងការអនុវត្តច្បាប់ តឹងរឹងបំផុតដើម្បីការពារនិងអភិរក្សសត្វត្រយ៉ងយក្ស និងសត្វត្រយ៉ងចង្កំកសដើម្បីជាផលប្រយោជន៍ សម្រាប់ជីវៈចម្រុះផង និងសម្រាប់ការទាក់ទាញភ្ញៀវទេសចរផង។

លោករដ្ឋលេខាធិការបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាមានទិសដៅធ្វើយ៉ាងណាឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើ ដែលជាទម្លាប់មានពីយូរលង់ណាស់មកហើយ របស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋានដោយបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំកសិកម្ម និងដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្កា សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្ត នៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានជាតិ៣ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
-
ចរាចរណ៍១ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់