Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​ផលិត​​គ្រឿង​សង្ហារិម​​មួយ​នៅ​បាវិត ស្នើ​រួច​ពន្ធ​​​​គ្រឿង​សង្ហារិម​​ផលិតលក់​ចែកចាយនៅ​ក្នុងស្រុក

បានផុស

នៅ

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និង​ជា​អនុប្រធាន​ទី ១ ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​បាន​ទទួល​សំណើ​របស់​ក្រុមហ៊ុន​ផលិត​គ្រឿង​សង្ហារិម​មួយ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​​ក្នុង​​ខេត្ត​ស្វាយរៀង ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​លើក​លែង​ពន្ធ​លើ​ការ​ផលិត​គ្រឿង​សង្ហារិម​លក់​ចែកចាយ​ក្នុង​ស្រុក ខណៈ​ក្រុមហ៊ុន​អះអាង​ថា​ក្នុង​ប្រទេស​អាស៊ាន​ការ​នាំ​ចូល​សម្ភារៈ​គ្រឿង​សង្ហារិម​មិន​មាន​ការ​បង់​ពន្ធ​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន ចាន់ថុល ក្នុង​ឱកាស​ដឹកនាំ​ប្រតិភូ​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជាចុះ​ទស្សនកិច្ច​សិក្សា​ស្វែង​យល់​ពី​វឌ្ឍនភាព​ការ​អភិវឌ្ឍ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ក្នុង​ខេត្ត​ស្វាយរៀងបាន​បញ្ជាក់ថា ​សម្ភារៈ​គ្រឿង​សង្ហារិម​​ដែល​នាំ​ចូល​ពីប្រទេស​សមាជិក​អាស៊ាន​មិន​មាន​ការ​បង់​ពន្ធ​នោះ​ទេ​។ ​ជាក់ស្តែង​ដូចគ្រឿងសង្ហារិម​ដែល​ដាក់លក់​​នៅ​តាមផ្សារ​ទំនើប​​ផ្សេងៗ​ជាដើម។

ក្នុងការ​ជួបក្រុមហ៊ុន​ផលិត​គ្រឿង​សង្ហារិម​ដែលមាន​ទីតាំង​នៅក្រុង​បាវិត លោក​ឧបនាយកដ្ឋមន្រ្តី​លើកពី​​សំណើក្រុមហ៊ុន​ដែល​ចង់​​ឲ្យ​រួច​ពន្ធ​សម្រាប់​​គ្រឿង​សង្ហារិម​​ផលិត​នៅ​​កម្ពុជាសម្រាប់​លក់​នៅ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក។

«ក្រុមហ៊ុន​អះអាង​ថា គ្រឿង​សង្ហារិម​ដែល​ផលិត​នៅ​បាវិត​ពេល​​លក់​នៅ​កម្ពុជា​ត្រូវ​បង់ពន្ធ គាត់​និយាយ​ចឹង។ ចឹង​ទេ​គាត់​ស្នើ​ឲ្យ​ពិចារណា​កុំ​យក​ពន្ធ តើ​គួរ​ដោះស្រាយ​របៀប​ម៉េច យក ៥% ១០%​ ត្រូវ​រួច​ពន្ធ​ឬ​មិន​រួច​ពន្ធ»។ នេះបើតាមលោក ស៊ុន ចាន់ថុល។

ឆ្លើយតប​សំណើ​នេះ​លោក​ ស៊ុន ចាន់ថុល បាន​បញ្ជាក់​ថា នឹងយកទៅ​​ជជែក​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច លោក អូន ព័ន្ធ​មុនីរត្ន ដែល​ជា​ប្រធាន​គណៈកម្មការ​ជាតិ​គោលនយោបាយ​ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ដើម្បី​សិក្សា​តាម​​សំណើ​របស់​ក្រុមហ៊ុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម