ព័ត៌មានជាតិ
លោក នេត្រ ភក្រ្ដា ៖ ការជួបជុំរវាងប្រមុខរាជរដ្ឋាភិបាល ជាមួយអ្នកសារព័ត៌មាន លើកក្រោយ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៣ ឧសភា
រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឲ្យដឹងថា ការជួបជុំរវាងប្រមុខរាជរដ្ឋាភិបាល ជាមួយអ្នកសារព័ត៌មាន លើកក្រោយ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៤ ដែលចំនឹងថ្ងៃនៃទិវាសេរីភាពសារព័ត៌មានពិភពលោក តែម្ដង។ ការឲ្យដឹងនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំមួយ នៅក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣។ នេះបើយោងតាមការចុះផ្សាយ នៅលើគេហទំព័រទូរទស្សន៍ជាតិកម្ពុជា។

គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានជួបជុំជាមួយអ្នកសារព័ត៌មានចំនួន ៥លើករួចមកហើយ ចាប់តាំងពីឆ្នាំ ២០១៧មក ដោយយកថ្ងៃទី ១៤ ខែមករា រៀងរាល់ឆ្នាំជាកាលបរិច្ឆេទនៃការជួបជុំ ហើយការជួបជុំនេះ គឺដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មាន អាចលើកឡើងពីបញ្ហា សំណូមពរ ឬកង្វល់ផ្សេងៗ ដើម្បីដាក់ជូននាយករដ្ឋមន្ត្រី ពិនិត្យ និងជួយដោះស្រាយ។

លោក នេត្រ ភក្រ្ដា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រសាសន៍នៅក្នុងកិច្ចប្រជុំខាងលើនេះថា ការជួបជុំរវាងប្រមុខរាជរដ្ឋាភិបាល ជាមួយអ្នកសារព័ត៌មាន លើកក្រោយ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៤ ដែលចំថ្ងៃនៃទិវាសេរីភាពសារព័ត៌មានពិភពលោក។
លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការសម្រេចជ្រើសរើសយកថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៤ សម្រាប់ជំនួបរវាងអ្នកសារព័ត៌មាន ជាមួយនឹងប្រមុខរាជរដ្ឋាភិបាល គឺជាការសម្រេចរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏ដូចជាការសម្រេចរបស់រាជរដ្ឋាភិបាលផងដែរ។

លោកថា ក្រសួងព័ត៌មាន នឹងរៀបចំជំនួបនេះ ហើយក៏នឹងប្រមូលនូវបញ្ហា និងកង្វល់ទាំងអស់ ដែលស្ថានីយវិទ្យុ ទូរទស្សន៍ និងអ្នកសារព័ត៌មាន បានលើកឡើងដាក់ជាសំណើក្នុងក្របខណ្ឌរួមមួយ ដើម្បីដាក់ជូនសម្ដេចធិបតីនាយករដ្ឋមន្រ្ដី ពិនិត្យ និងដោះស្រាយ។
បើតាមលោក នេត្រ ភក្រ្ដា ចាប់ពីពេលនេះរហូតដល់ពេលជំនួប រវាងអ្នកសារព័ត៌មាន ជាមួយប្រមុខរាជរដ្ឋាភិបាល គឺក្រសួងព័ត៌មាន នឹងធ្វើបច្ចុប្បន្នភាពអ្នកសារព័ត៌មាន ដែលស្របច្បាប់ និងអ្នកមានអាជ្ញាបណ្ណស្របតាមច្បាប់ត្រឹមត្រូវ គឺអាចចុះឈ្មោះចូលរួមក្នុងកម្មវិធីជំនួបនោះបាន។ ប៉ុន្ដែសម្រាប់អ្នកសារព័ត៌មាន ដែលមិនទាន់មានអាជ្ញាបណ្ណ ត្រូវទៅចុះបញ្ជីឲ្យបានត្រឹមត្រូវតាមច្បាប់ នៅក្រសួងព័ត៌មាន៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ