Connect with us

ព័ត៌មានជាតិ

ឧទ្យាននរា (Norea Parkway) បានក្លាយជាកន្លែងកម្សាន្ដ និងលំហែអារម្មណ៍ថ្មីមួយ សម្រាប់ពលរដ្ឋនៅភ្នំពេញ

បានផុស

នៅ

ក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់ពីដាក់ឲ្យដំណើរការស្ពានកោះពេជ្រ-កោះនរា បណ្ដោះអាសន្ន និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅតំបន់កោះនរានោះរួចរាល់ គេសង្កេតឃើញថា មានប្រជាពលរដ្ឋ ជាពិសេសយុវជន-យុវនារីជាច្រើន បានចាប់អារម្មណ៍នាំគ្នាទៅដើរលេងកម្សាន្ត និងលំហែអារម្មណ៍ នៅឧទ្យាននរា (Norea Parkway)។

ឧទ្យាននរា (Norea Parkway) ជាទីកន្លែងកម្សាន្ដ និងលំហែអារម្មណ៍ថ្មីមួយ នៅរាជធានីភ្នំពេញ បន្ទាប់ពីទីក្រុងកោះពេជ្រ។ ប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់ស្ពានកោះពេជ្រ-កោះនរា នឹងទៅដល់ទីកន្លែងដ៏ស្រស់ស្អាតថ្មីមួយនេះ ហើយ​អ្វីដែលសំខាន់នោះ គឺទទួលបានអារម្មណ៍ថា ស្រស់ស្រាយជាមួយនឹងខ្យល់អាកាសបរិសុទ្ធ ពីកន្លែងនោះតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន ហេង សុវណ្ណរ៉ុង និស្សិតពេទ្យ នៃសាកលវិទ្យាល័យន័រតុន បានប្រាប់ឱ្យកម្ពុជាថ្មីដឹងថា លោកចាប់អារម្មណ៍មកកម្សាន្ត ឧទ្យាននរានេះ ដោយសារតែទីនេះជាកន្លែងទេសចរថ្មីមួយ​ បន្ទាប់ពីទីក្រុងកោះពេជ្រ។ អ្វីដែលពិសេសនោះ គឺលោកបានទទួលយកអារម្មណ៍មួយថា ស្រស់ស្រាយ ដោយសារខ្យល់អាកាសបរិសុទ្ធ និងស្ងប់ស្ងាត់ គួរឱ្យ​ចង់អង្គុយលេង អង្គុយអានសៀវភៅ ឬអាចណាត់ជួបមិត្តភក្តិជជែកគ្នាលេង និងញ៉ាំហារផ្សេងៗ ជាដើម។

យុវជនរូបនេះ បន្ថែមទៀតថា ក្រៅពីទេសភាពស្រស់ស្អាតនោះ ឧទ្យាននរា ក៏ជាកន្លែងថ្មីមួយរបស់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ អាចនាំគ្នាមកដើរកម្សាន្ដ ជិះកង់ និងរត់ហាត់ប្រាណ បានដោយយ៉ាងសប្បាយរីករាយ និងប្រកបដោយសុវត្ថិភាព។​

លើសពីនេះ យុវជន ហេង សុវណ្ណរ៉ុង មើលឃើញកន្លែងខ្វះខាតមួយ នោះគឺតំបន់ Norea Parkwayនេះ មិនទាន់មានកន្លែងផ្ញើម៉ូតូ និងរថយន្ត​ ដោយយុវជននេះ អះអាងថា​ គ្រប់ម៉ូតូ និងរថយន្ត គ្រាន់តែឈប់ចត និងទុកដាក់ដោយខ្លួនឯងតែប៉ុណ្ណោះ ដែលលោកគិតថា វាអាចនឹងគ្មានសុវត្ថិភាព និងធ្វើឱ្យចិត្តមិនស្ងប់ ព្រោះនឹកគិតដល់សម្ភារៈ ដូចជា៖ ម៉ូតូ និងរថយន្ត រៀងៗខ្លួន។

ចំណែក កញ្ញា លី រតនា និស្សិតពេទ្យ នៃសាកលវិទ្យាល័យន័រតុន ក៏បានប្រាប់កម្ពុជាថ្មីដូចគ្នាដែរថា កញ្ញាទើបតែបានមកលេង នៅឧទ្យាននរានេះជាលើកទី ១។ កញ្ញា ស្គាល់កន្លែងនេះតាមរយៈមើលវីដេអូតាម TikTok ដែលគេបានបង្ហោះ ទើបបានបបួលមិត្តរួមថ្នាក់ មកអង្គុយលេងកម្សាន្ត នៅទីនោះតែម្ដង។

កញ្ញា លី រតនា បន្តថា ក្រៅពីកន្លែងឧទ្យាននរា កញ្ញា និងមិត្តភក្តិ ក៏អាចនាំគ្នាទៅលេងកម្សាន្តនៅតាមសួនច្បារ ក្នុងបរិវេណតំបន់កោះនរានេះ ដោយមិនអស់ប្រាក់នោះឡើយ។ កញ្ញា​ បញ្ជាក់ថា តំបន់កោះនរានេះ គឺជាទីកន្លែងថ្មីមួយ បន្ទាប់ពីទីក្រុងកោះពេជ្រ សម្រាប់សាធារណជនទូទៅ អាចជ្រើសរើសកម្សាន្ត ជាមួយមិត្តភក្តិ និងជាលក្ខណៈគ្រួសារ បានដោយរីករាយ មិនថាថ្ងៃធម្មតា​ ឬថ្ងៃចុងសប្ដាហ៍ នោះឡើយ។

សូមជម្រាបថា ឧទ្យាននរា (Norea Parkway) មានទីតាំងស្ថិតនៅ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រា​ជធានីភ្នំពេញ មានចម្ងាយប្រហែល ៩គីឡូម៉ែត្រ ពីវត្តភ្នំ ហើយត្រូវឆ្លងកាត់ស្ពានកោះនរា-កោះពេជ្រ៕ ប្រភពរូបភាព៖ Norea City

អត្ថបទ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៦ នាទីutes មុន

ក្រសួងព័ត៌មាន​ បង្ហាញ​វិធីសាស្ត្រ​៦​ចំណុច​ ដើម្បី​កំណត់​បាន​ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត និងព័ត៌មាន​ប្រឌិត​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៦ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម