ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ណែនាំកងទ័ពឱ្យរួមគ្នាថែរក្សា និងការពារសន្តិភាពឱ្យខានតែបាន
នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវប្ដេជ្ញារួមគ្នាថែរក្សា និងការពារសន្តិភាព បូរណាភាពទឹកដី បម្រើជាតិ និងប្រជាជនឱ្យបានជាដាច់ខាត។

នៅក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អាវរងារជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់កងទ័ពនៃបញ្ជាការដ្ឋានយោធភូមិភាគពិសេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានថ្លែងថា៖ «សន្តិភាព មានភាពផុយស្រួយណាស់ ដែលអាចបាត់បង់គ្រប់ពេលវេលា ដូច្នេះយើងដាច់ ខាតប្តេជ្ញាត្រូវការពារថែរក្សាសន្តិភាពឱ្យខានតែបាន ការពារបូរណភាពទឹកដី និងប្រជាជន»។ ឯកឧត្តម បានបញ្ជាក់ថា កន្លងទៅ ប្រជាពលរដ្ឋ បានយល់យ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព ដោយបានទទួលស្គាល់ និងផ្តល់យុត្តិធម៏ តាមរយៈការបោះឆ្នោតគាំទ្រដ៏ច្រើនលើសលប់ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការដឹកនាំរាជរដ្ឋាភិបាល សម្រាប់នីតិកាល ទី៧នេះ។

ថ្លែងទៅកាន់កងទ័ព នៅព្រឹកថ្ងៃនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានណែនាំដល់កងទ័ពទាំងអស់ ត្រូវអនុវត្តតួនាទី-ភារកិច្ចឱ្យបានម៉ត់ចត់ ម៉ឺងម៉ាត់ ច្បាស់លាស់ និងចូលរួមគាំទ្រលើកំណែទម្រង់លើវិស័យយោធា កងយោធពលខេមរភូមិន្ទ និងទំនើបកម្មយោធាឱ្យកាន់តែរីកចម្រើន រឹងមាំ សំដៅបង្កើនកិត្យានុភាពលើឆាកអន្តរជាតិ និងបង្កើនសមត្ថភាពកងទ័ពក្នុងការចូលរួមទប់ស្កាត់បដិវត្តពណ៌ ឧក្រិដ្ឋកម្មឆ្លងដែន និងទប់ស្កាត់សកម្មភាពនានា ដែលប្រព្រឹត្តផ្ទុយនឹងច្បាប់ ហើយអាចជះឥទ្ធិពលដល់សន្តិភាព ស្ថិរភាពសង្គម ទាំងក្នុងប្រទេស និងតំបន់ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានសង្កត់ធ្ងន់ថា ការចូលរួមគាំទ្ររបស់កងទ័ពទៅលើកំណែទម្រង់នេះ គឺជាការផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិយ៉ាងធំធេង និយាយជារួម និងនិយាយដោយឡែក បានចូលរួមជួយលើកស្ទួយដល់ជីវភាពរបស់កងទ័ពនៃកងយោធពលខេមរភូមិន្ទ ក្នុងបុព្វហេតុខឿនការពារជាតិ និងប្រជាជនកម្ពុជា។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តម បានសម្តែងការអរគុណ និងកោតសរសើរចំពោះកងទព័របស់កម្ពុជាទាំងអស់ ដែលបានតែងតែចូលរួមយ៉ាងសកម្មជាមួយកងកម្លាំងផ្សេងៗទៀត ក្នុងសកម្មភាពសង្គមផ្សេងៗ និងជួយសង្គ្រោះប្រជាជន នៅពេលជួបគ្រោះមហន្តរាយ ជាដើម៕




-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១២ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ