ព័ត៌មានជាតិ
ដាំកូនត្នោត ១ ០០០ ដើម តាមផ្លូវល្បឿនលឿនក្នុងខេត្តព្រះសីហនុទាក់ទាញទេសចរ
កូនត្នោតចំនួន ១ ០០០ដើម ត្រូវបានធ្វើការដាំដុះនៅតាមបណ្តោយផ្លូវល្បឿនលឿនក្នុងក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ពិធីដាំកូនត្នោតនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភា លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោន គួច ចំរើន អភិបាលខេត្តព្រះសីហនុ។


លោក ម៉ុង ឬទ្ធី បានឲ្យដឹងថា តាមការគ្រោងទុកឆ្នាំនេះមានផែនការដាំកូនត្នោតចំនួន ៥ ០០០ ដើម ខណៈថ្ងៃនេះបានធ្វើការដាំកូនត្នោតចំនួន ១ ០០០ ដើម នៅតាមបណ្តោយផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញខេត្តព្រះសីហនុ។ ការដាំនេះ គឺដាំក្នុងចន្លោះពីដើមមួយទៅដើមមួយមានចម្ងាយ ៥ ម៉ែត្រ ដើម្បីឲ្យដើមត្នោតលូតលាស់ធំធាត់បានលឿន។
បើតាមលោក ម៉ុង ឬទ្ធី បច្ចុប្បន្នមានថ្នាលបណ្តុះកូនត្នោត គ្រោងបណ្តុះកូនត្នោតឲ្យបានចំនួន ១៤ ០០០ ដើម សម្រាប់ដាំដុះនៅពេលខាងមុខ ប្រសិនបើការដាំដុះបានល្អនឹងមានគម្រោងបណ្តុះបន្ថែមទៀត ដោយសារបច្ចុប្បន្ននៅក្នុងកសិដ្ឋានមានដំណាំកសិឧស្សាហកម្ម និងដំណាំ ហូបផ្លែជាច្រើនមុខមានដូចជា ដូងប្រេង កៅស៊ូ ក្រៅពីនោះមានដាំដំណាំហូបផ្លែមានដូចជាដូងក្រអូប សៅម៉ាវ ធុរ៉េន ស្វាយ និងដំណាំជាច្រើនប្រភេទផ្សេងទៀត។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានថ្លែងថា ការបណ្តុះកូនត្នោតនិងរៀបចំកម្មវិធីដាំកូនត្នោតនៅលើទឹកដីឃុំកែវផុស និងស្រុកព្រៃនប់ស្របនឹងផ្លូវល្បឿនលឿន ដើម្បីបង្កើនសោភណភាព បរិស្ថានបន្ថែមទៀតសម្រាប់បំរើឲ្យវិស័យទេសចរណ៍ ពិសេសអ្នកធ្វើដំណើរតាមផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ ហើយដើមត្នោតនេះក៏ជាសមិទ្ធិផលថ្មីមួយបន្ថែមទៀតនៅលើទឹកដីនៃខេត្តព្រះសីហនុ សម្រាប់កូនចៅជំនាន់ក្រោយផងដែរ។
ជាមួយគ្នានេះដែរលោកអភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការអំពាវនាវឲ្យយុវជន សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សា ការពារដើមត្នោតឲ្យបានល្អ ព្រោះនេះជាសម្បត្តិរបស់ជាតិទាំងអស់គ្នា ដែលត្រូវរួមគ្នាការពារ ថែរក្សាឲ្យបានគង់វង្ស។ ម្យ៉ាងទៀតដើមត្នោតក៏ជាកេរ្តិ៍តំណែលរបស់ដូនតារបស់យើងដែលបានបន្សល់ទុកសម្រាប់កូន ក្មួយជំនាន់ក្រោយ ព្រោះដើមត្នោតវាមានផលប្រយោជន៍ជាច្រើនយ៉ាងណាស់ សម្រាប់ឲ្យប្រជាពលរដ្ឋយកមកធ្វើការកែច្នៃប្រើប្រាស់មានដូចជា ស្លឹកយកទៅប្រកផ្ទះ ផ្កាកៀបចេញជាស្ករ។ ចំណែកផ្លែខ្ចីហូប ផ្លែទំុអាចយកទៅធ្វើជានំ និងដើមអាចច្រៀកធ្វើជាសម្ភារ: ឬគ្រឿងសង្ហារឹមផ្សេងៗជាច្រើនមុខផ្សេងទៀតទៅតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន៕
អត្ថបទ៖ ស៊ុយ ចាន់ធា

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)