ព័ត៌មានជាតិ
មកដឹងប្រវត្តិទូកងដ៏ល្បីប្រកួតមិនដែលចាញ់នៅវត្តឯករង្សីខេត្តបាត់ដំបង ត្រៀមចូលរួមប្រកួតនៅភ្នំពេញ
ព្រះគ្រូចៅអធិការវត្តឯករង្សី លោកតា ចម ចិត្រ មានសង្ឃដីកាប្រាប់ពីប្រវត្តិទូកង “នរិន្ទរង្សី សពិជ័យចិត្របុត្រ” ដែលល្បីខ្ទរខ្ទារជាទូកដ៏ខ្លាំងនៅខេត្តបាត់ដំបង ដែលតែងតែនាំជ័យជំនះគ្រប់ការប្រកួតរហូតអ្នកស្រុកហៅរហ័សនាមអធិរាជស្ទឹងសង្កែ។
លោកតា ចម ចិត្រ មានសង្ឃដីកាប្រាប់ថា ទូកដ៏ល្បីនៅខេត្តបាត់ដំបងនេះមានប្រភពយកមកពីតំបន់កោះញ៉ែកក្នុងខេត្តមណ្ឌលគីរី ដែលបានដឹកមកដល់វត្តឯករង្សីក្នុងទឹកដីខេត្តបាត់ដំបងកាលពីឆ្នាំ២០១៩។

លោកតាចៅអធិការមានសង្ឃដីកាអះអាងថា ទូកងមួយនេះគឺរូបលោកតាផ្ទាល់ និងព្រះគ្រូមង្គលចរិយា វុឌ្ឍីសារ៉ាត់ សេងវឌ្ឍន៍ ចៅអធិការវត្តសិរីមង្គល ស្រុកមង្គលបុរី បន្ទាយមានជ័យ ព្រមទាំងលោក វណ្ណ វណ្ណ: ដែលផ្តួចផ្តើមបង្កើតឡើងដោយគ្មានជំនួយពីខាងក្រៅទេ។
ទូកនេះមានប្រវែង ៣៣,៨ ម៉ែត្រ មានចំណុះ ៧២ នាក់ ធ្វើឡើងពីដើមគគីយកពីតំបន់កោះញ៉ែកខេត្តមណ្ឌលគីរី ដែលជាតំបន់សម្បូរទៅដោយដើមគគីធំៗ។ ចំណែកឈ្មោះទូក “នរិន្ទរង្សី សពិជ័យចិត្របុត្រ” គឺលោកតាជាអ្នកដាក់ផ្ទាល់។

ទូកង “នរិន្ទរង្សី សពិជ័យ ចិត្របុត្រ” ដែលនៅក្រោមការគ្រប់គ្រងរបស់វត្តឯករង្សី កន្លងទៅបានជួបហេតុការណ៍ដោយមានដើមពង្រមួយដើម បាក់រលំសង្កត់បង្កការខូចខាតមួយចំនួនតែមិនប៉ះពាល់ធ្ងន់ធ្ងរនោះទេ។ យ៉ាងណាមិញក្នុងការចូលរួមប្រកួតថ្នាក់ខេត្តដែលរៀបចំឡើងកាលពីពេលថ្មីៗនេះ ទូកងដ៏ល្បីដែលពលរដ្ឋផ្តល់រហ័សនាមថាអធិរាជស្ទឹងសង្កែនេះនៅតែគ្រងតំណែងជាប់ជយលាភីលេខ ១ ពីការប្រកួតប្រជែង។
ដោយឡែកសម្រាប់ការចូលរួមការប្រកួតថ្នាក់ជាតិនៅរាជធានីភ្នំពេញ បើតាមព្រះគ្រូចៅអធិការវត្តឯករង្សី មិនទាន់សង្ឃឹមយ៉ាងណានោះទេ ខណះមានទូកខ្លាំងៗច្រើនមកពីបណ្តាខេត្តផ្សេងៗ។ យ៉ាងណាក៏នឹងប្រឹងប្រែងឲ្យបានលទ្ធផលល្អដូចរដូវកាលមុនៗ។

ព្រះគ្រូចៅអធិការវត្តឯករង្សីបានបញ្ជាក់ថា ខណៈការប្រកួតប្រជែងប្រណាំងអុំទូកដែលរៀបចំឡើងនៅរាជធានីភ្នំពេញកាន់តែកៀកមកដល់ ការដឹកជញ្ជូនយកទៅប្រកួតអាចធ្វើឡើងតាមផ្លូវគោកដែលមានសុវត្ថិភាពជាង បើសិនផ្លូវទឹកមានការប្រែប្រួល៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព