ព័ត៌មានជាតិ
ពលរដ្ឋដាក់សំណើ និងសំណូមពរជិត៤០ ទៅកាន់ក្រុមប្រឹក្សាខេត្តកំពង់ចាម ដើម្បីរកដំណោះស្រាយ
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម កាលពីចុងសប្តាហ៍មុន ប្រជាពលរដ្ឋបានដាក់សំណើ និងសំណូមពរជិត៤០ ដើម្បីឱ្យរកដំណោះស្រាយជូនពួកគតាត់។ ក្នុងនោះ មានសំណើចំនួន១៦ សំណូមពរ ១៩ និងកង្វល់ចំនួន២ ត្រូវបានឆ្លើយតប និងបកស្រាយបំភ្លឺបានចំនួន១៧។ ដោយឡែកសំណើ និងសំណូមពរដែលនៅសេសសល់ ត្រូវបានក្រុមប្រឹក្សាខេត្តយកទៅពិភាក្សាដើម្បីដោះស្រាយបន្តនៅពេលក្រោយ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះ ត្រូវបានធ្វើឡើងនៅក្នុងបរិវេណវត្តបទុមរតនដីដុះ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ក្រោមវត្តមាន លោក ហៃ ងួនលី សមាជិក ក្រុមប្រឹក្សាខេត្ត និងលោក ចាន់ ផល្លី អភិបាលរងខេត្ត កំពង់ចាម។ ចំពោះសំណើ និងសំណូមពរ ដែលប្រជាពលរដ្ឋបានលើកឡើង រួមមាន បញ្ហាសំរាម ការស្នើសុំដោះស្រាយបញ្ហាធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី ការស្នើសុំផ្លូវបេតុង ការជួសជុលផ្លូវ និងភ្លើងបំភ្លឺផ្លូវ ការស្នើសុំធ្វើប័ណ្ណក្រីក្រ សំណូមពររបស់អតីតយុទ្ធជន បញ្ហាអត្តចរិតរបស់មន្ត្រីបម្រើសេវាសុខាភិបាល បញ្ហាអត្តសញ្ញាណប័ណ្ណ ផុតសុពលភាព។ល។


លោក ចាន់ ផល្លី អភិបាលរងខេត្តកំពង់ចាម បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តនេះ គឺមានគោលបំណងដើម្បី ផ្ដល់ឱកាសជូនបងប្អូនប្រជាពលរដ្ឋ និងអ្នក ពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍន៍ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា និងតម្រូវការជាក់ស្ដែង នៅក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថ កិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ និងសំណូមពរដែលបានស្នើឡើង។
ជាមួយគ្នានោះ លោក ហៃ ងួនលី តំណាងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានគូសបញ្ជាក់ ក្នុងវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ថា «យើងទាំងអស់គា្ន បានពិភាក្សា ពិគ្រោះយោបល់ ជាមួយអ្នកចូលរួមទាំងអស់ ហើយធ្វើការឆ្លើយនូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលក្នុងខេត្ត»។ លោកថា ជាពិសេស ការពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍខេត្ត ឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព និងលើកកម្ពស់គោលការណ៍អ ភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ៕


អត្ថបទ និងរូបភាព ៖ ឡេក ចាន់ពេជ្រ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត