ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានិត៖ ជាកងទ័ព ដាច់ខាតត្រូវគោរពវិន័យ-បទបញ្ជា និងគាំទ្រកំណែទម្រង់របស់រាជរដ្ឋាភិបាល
ជាកងទ័ព ត្រូវតែគោរពវិន័យ និងស្ដាប់តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសចូលរួមគាំទ្រដល់កំណែទម្រង់របស់រាជរដ្ឋាភិបាល។ នេះជាការថ្លែងរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក្នុងឱកាសជួបសំណេះសំណាលជាមួយកងទ័ព នៅបញ្ជាការដ្ឋានកាំភ្លើងធំ និងនៅយោធភូមិភាគទី៣។

ក្នុងពិធីសំណេះសំណាល កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក បានថ្លែងដូច្នេះថា៖ «ក្នុងនាមជាកងទ័ព ដាច់ខាតត្រូវគោរពវិន័យ បទបញ្ជា ការពារសុខសន្តិភាព បូរណភាពដែនដី ការពាររាជរដ្ឋាភិបាល គាំទ្រដល់ការអនុវត្តគោលនយោបាយ និងកិច្ចការងារកំណែទម្រង់របស់រាជរដ្ឋាភិបាលឱ្យទទួលបានលទ្ធផលល្អប្រសើរ»។ ឯកឧត្តម អះអាងថា ក្រោមការដឹកនាំ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជា នៅតែបន្តបេ្តជ្ញាកំណែទម្រង់វិស័យយោធាឱ្យមានប្រសិទ្ធភាពខ្ពស់ លើកកម្ពស់សមត្ថភាពកងទ័ព ជាពិសេសការធ្វើទំនើបកម្មយោធា ដើម្បីជំរុញដល់ការលើកស្ទួយជីវភាពរបស់កងកម្លាំងប្រដាប់អាវុធទាំងអស់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានចាត់ទុកកិច្ចការទាំងអស់នេះ តម្រូវឱ្យនាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទទាំងអស់ ក៏ដូចជាបណ្តាអង្គភាពយោធានៅគ្រប់ថ្នាក់ទាំងអស់ ត្រូវតែចូលរួមជាមួយគ្នាឱ្យបានសស្រាក់សស្រាំងក្នុងការគាំទ្រដល់កំណែទម្រង់យោធា សម្រាប់នីតិកាលថ្មីនេះ។ ឯកឧត្តម ហ៊ុន ម៉ានិត បានសង្កត់ធ្ងន់នៅចំពោះកងទ័ពទាំងអស់ ឱ្យជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូល និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសកិច្ចការកំណែទម្រង់លើវិស័យយោធា ក្រោមការដឹកនាំដោយផ្ទាល់របស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដើម្បីផលប្រយោជន៍ជាតិ ចូលរួមចំណែកលើកកម្ពស់កិត្យានុភាពរបស់យោធា ជីវភាពរបស់យោធិន និងក្រុមគ្រួសារយោធិន។

ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោករូបនេះ ក៏បានថ្លែងអំណរដល់កងទ័ព កងកម្លាំងប្រដាប់អាវុធទាំងអស់ សម្រាប់ការលះបង់គ្រប់បែបយ៉ាងនូវបុព្វហេតុជាតិមាតុភូមិ ជាពិសេសបានប្រកាន់ខ្ជាប់នូវជំហរច្បាស់លាស់ ស្មោះត្រង់ឥតងាករេចំពោះការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដោយបានចូលរួមទប់ស្កាត់បដិវត្តពណ៌ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយរួមចំណែកថែរក្សាការពារបាននូវសុខសន្តិភាព ស្ថិរភាពជូនប្រជាជន។
ក្នុងឱកាសនោះ ឯកឧត្តម ក៏បានលើកឡើងនូវការគិតគូររបស់សម្តេចតេជោ ហ៊ុន សែន អតីតប្រមុខរាជរដ្ឋាភិបាល និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខរបស់កងកម្លាំង និងក្រុមគ្រួសារជាប្រចាំ ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារថែរក្សាសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈសង្គម នាពេលកន្លងមក ផងដែរ៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ