ព័ត៌មានជាតិ
ក្រសួងអប់រំ ប្រជុំបើកបេសកកម្មលើកទី១១ គាំទ្រគម្រោងកែលម្អការអប់រំឧត្តមសិក្សា
បណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជានាយកគម្រោងបានដឹកនាំប្រជុំ បើកបេសកកម្មលើកទី១១ សម្រាប់គាំទ្រការអនុវត្តគម្រោងកែលម្អការអប់រំឧត្តមសិក្សា (The 11th Implementation Support Mission for Higher Education Improvement Project, HEIP)។ នេះបើតាមការផ្ដល់ព័ត៌មាន ពីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមថ្នាក់ដឹកនាំ និងក្រុមការងារគម្រោង នៃក្រសួងអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានឧត្ដមសិក្សាគោលដៅ ព្រមទាំងក្រុមការងារធនាគារពិភពលោក ដឹកនាំដោយ លោក Tsuyoshi Fukao អ្នកឯកទេសអប់រំជាន់ខ្ពស់នៃធនាគារពិភពលោក។
បេសកកម្មនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណងវាយតម្លៃវឌ្ឍនភាព នៃការអនុវត្តគម្រោងក្នុងរយៈពេល ៧ ខែចុងក្រោយ និង កិច្ចការដែលបាន និងកំពុងធ្វើដើម្បីរៀបចំគម្រាងកែលម្អការអប់រំឧត្តមសិក្សាទី២។
គម្រោងនេះ គាំទ្រដល់កំណែទម្រង់ឧត្ដមសិក្សាក្នុងការផលិតធនធានមនុស្សឆ្លើយតបនឹងតម្រូវការ នៃទីផ្សារការងារ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាដោយផ្ដោតលើការកែលម្អសមត្ថភាពបង្រៀន និងរៀន, ការលើកកម្ពស់សមត្ថភាពស្រាវជ្រាវ និងនវានុវត្តន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់សម្ភារៈរូបវ័ន្ត និងការកែលម្អប្រព័ន្ធអភិបាលកិច្ច និងការអភិវឌ្ឍស្ថាប័ននៅឧត្ដមសិក្សា៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់