Connect with us

ព័ត៌មានជាតិ

ផ្អាក​អាជីវកម្ម អាហារដ្ឋាន​បណ្ដោះអាសន្នក្នុងរាជធានីភ្នំពេញ នៅ​ជុំវិញ​មណ្ឌល​ប្រឡង​បាក់​ឌុប រយៈពេល​២​ថ្ងៃ

បានផុស

នៅ

ដើម្បី​ជៀសវាង​ការ​រំខាន​ដល់​ការ​ប្រឡង​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា ទុតិយភូមិ សម្រាប់​ឆ្នាំ​សិក្សា​២០២២-២០២៣​ នៅ​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីជូនដំណឹង​សម្រេច​ឲ្យ​ផ្អាក​ជា​បណ្ដោះអាសន្ន អាជីវកម្ម​ផ្សេងៗ​ដែល​បើក​នៅ​ជុំវិញ​មណ្ឌល​ប្រឡង​ទាំង​៣១ នៅក្នុង​រាជធានី​ភ្នំពេញ រយៈពេល​២​ថ្ងៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្ដីណែនាំ​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​ផ្អាក​បណ្ដោះអាសន្ន​អាជីវកម្ម​មួយចំនួន នៅ​ជុំវិញ​មណ្ឌល​ប្រឡង​ដូចខាងក្រោម​៖

​ទី​១៖ ផ្អាក​ជា​បណ្ដោះអាសន្ន ចំពោះ​ទីតាំង​អាជីវកម្ម​ថតចម្លង​ឯកសារ អ៊ិន​ធើណិ​ត និង​អាជីវកម្ម​លក់ សម្ភារៈ​សិក្សា​គ្រប់​ប្រភេទ ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៣

ទី​២៖ ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​អាជីវកម្ម​នានា ដូចជា​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ដែល​ស្ថិតនៅ​ជុំវិញ បរិវេណ​មណ្ឌល​ប្រឡង ចាប់ពី​ថ្ងៃ​ទី​០៥ ដល់​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៣

​ទី​៣៖ ដោយឡែក​ទីតាំង​អាជីវកម្ម​ផ្សេងទៀត ដែល​ស្ថិតនៅ​ជិត​បរិវេណ​មណ្ឌល​ប្រឡង ហាម​បង្ក​សំឡេង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការប្រឡង​របស់​បេក្ខជន​។

រដ្ឋបាល​រាជធានី​ភ្នំពេញ អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់ មេត្តា​យោគយល់ ហើយ​ក្រោយ​បញ្ចប់​ការប្រឡង​នេះ អាជីវករ​ទាំងអស់​អា​ច​បើក​ដំណើរការ​អាជីវកម្ម​ជា ធម្មតា​ឡើងវិញ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម