ព័ត៌មានជាតិ
ប្រទះឃើញថ្នាំញៀនប្រភេទ Ketamine ប្រមាណជាង៤០០គីឡូក្រាម ក្បែរកោះពូលូវៃ
ថ្នាំញៀន ប្រភេទKetamine ចំនួនប្រមាណជាង៤០០គីឡូក្រាម ត្រូវបានកងទ័ពជើងទឹកនៅការពារកោះពូលូវៃ ប្រទះឃើញ ក្បែរកោះ ពេលកំពុងល្បាត កាលពីថ្ងៃទី៦ ខែកុម្ភៈ២០២១ ដែលខាងកងទ័ពសន្និដ្ឋានជាជំហានដំបូងថា ទំនងជាមានអ្នកផ្លុងចោល ក្នុងនោះក្រោយប្រមូលយក បានប្រគល់មកកម្លាំងទីបញ្ជាការជួរមុខគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដើម្បីចាត់ចែងបន្ត។
ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រឲ្យដឹងថា បច្ចុប្បន្នថ្នាំញៀនទាំងអស់នេះ បាននាំយកមកដល់ ទីបញ្ជាការដ្ឋានជួរមុខគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ហើយនៅព្រឹកថ្ងៃ៧កុម្ភៈ២០២១ សមត្ថកិច្ចជំនាញពាក់ព័ន្ធ កំពុងសហការត្រួតពិនិត្យ តាមបច្ចេកទេស។
ទោះជាយ៉ាងនេះក្តី ភ្លាមៗសមត្ថកិច្ចចម្រុះនៅមិនទាន់ស្រាវជ្រាវដឹងពីប្រភពថ្នាំញៀននេះ និងកំពុងបន្តរាប់ចំនួនផ្លូវការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ ៖ ស៊ុយចាន់ធា
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក