Connect with us

ព័ត៌មានជាតិ

មណ្ឌល​និងរមណីយដ្ឋាន​កម្សាន្ត​ខេត្ត​កំពត កើនឡើង​ជិត ៤០ កន្លែង

បានផុស

នៅ

នាថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងថា ខេត្តកំពតមានមណ្ឌល​និងរមណីយដ្ឋានលម្ហែកម្សាន្តមានចំនួន ៣៦ កន្លែង នាពេល​បច្ចុប្បន្នដែលមានកម្រិតស្តង់ដាដូចជាសោភ័ណភាព សេវាកម្ម និងសុវត្ថិភាព សម្រាប់ត្រៀមទទួលភ្ញៀវទេសចរជាតិដែលមកលេងលម្ហែកម្សាន្ត​នា​ពិធីបុណ្យធំៗ​ដូចជា​បុណ្យអ៊ុំទូក និងឆ្វើពិធីបុណ្យឆ្លងឆ្នាំសកលនៅពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាបឱ្យដឹងថា សក្តានុពលក្នុងខេត្តកំពតរួមមាន ទី១ រមណីយដ្ឋាន​វប្បធម៌ប្រវត្តិសាស្ត្រ ទី២ រមណីយដ្ឋានធម្មជាតិ និងទី៣ រមណីយដ្ឋានកែច្នៃ សហគមន៍ទេសចរណ៍ព្រមទាំង​គោលដៅទេសចរណ៍ដ៏ទាក់ទាញ ក៏ដូចជាទីតាំងបោះតង់សម្រាប់បម្រើភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិទៀតផង។

ចំពោះសេវាស្នាក់នៅមានសន្ទុះកើនឡើងខ្លាំងចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ខណ:ដែលសំណង់ថ្មីៗក៏កំពុងដំណើរការបន្តបន្ទាប់សព្វថ្ងៃ។ នៅទូទាំងខេត្តកំពតមានកន្លែងទទួលភ្ញៀវប្រមាណជាង ៥ ០០០ ពាន់បន្ទប់ ជាពិសេសនោះប្រភេទ​​បឹងហ្កាឡូ និងរីស៊តជាង ១.០០០ និងអាចនិយាយបានថា ខេត្តកំពតជាគោលដៅទេសចរណ៍ឋានសួគ៌នៃរមណីយដ្ឋានគ្រប់បែបបឹងហ្កាឡូ រីស៊តនៅតាមតំបន់មាត់សមុទ្រ និងតំបន់ជ្រោះជ្រលងដងអូរ និងតំបន់មាត់ព្រែក ព្រៃព្រឹក្សាបរិសុទ្ធធម្មជាតិបានអំណោយផល និងប្រកបដោយភាពទាក់ទាញបំផុត។

លោក សយ សុីណុល ប្រធានមន្ទីរបានបន្តថា ជាការយកចិត្តទុកដាក់ រៀងរាល់មុនមានពិធីបុណ្យទានសំខាន់ៗ មន្ទីរទេសចរណ៍​ខេត្តតែងតែបញ្ជូនមន្ត្រីចុះក្រើនរំឭកបន្ថែមទៅដល់ប្រតិបត្តិករទេសចរណ៍ឱ្យអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ លើគោលការណ៍ដ៍ចាំបាច់មួយចំនួន ដូចជា ការថែរក្សាសោភ័ណភាព បរិស្ថាន អនាម័យ រួមទាំងតម្លៃសេវាកម្ម សុវត្ថិភាពដល់ភ្ញៀវជាដើម។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរខេត្តកំពតក៍សំណូមពរទៅដល់បណ្តាញសារព័ត៌មានមានធំៗ ជួយផ្សព្វផ្សាយ​សក្តានុពលឱ្យបានជ្រួតជ្រាបដល់ភ្ញៀវទេសចរគ្រប់ទិសទី ដើម្បីមានចំណាប់អារម្មណ៍ក្នុងការមកសម្រាកលម្ហែកម្សាន្តនាឱកាសពីធីបុណ្យអ៊ុំទូក និងមានប្រណាំងទូក ង ខ្នាតប្រពៃណីដែលចូលរួមប្រកួត ៣០ ទូក និងមានកម្មវិធីកម្សាន្តសប្បាយជាច្រើនដូចជា ការរៀបចំស្តងពិពណ៌ទំនិញស្ដង់ដាដាក់តាំងពិពណ៌ភូមិមួយផលិតផលមួយ ហើយនិងមានការប្រគំតន្ត្រីនិងដុតកាំជ្រួច និងបង្ហោះគោមបណ្ដែតប្រទីបសំពះព្រះខែអកអំបុកខេត្តកំពត ក៏ដូចជាពិធីឆ្លងឆ្នាំ​សកលនាពេលខាងមុខនេះផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមានបិទសារព័ត៌មានណាដែលធ្វើសម្ភាស«អ្នកបែកថ្នាំ» «អ្នកមានសតិមិនគ្រប់» និងអ្នកស្រវឹងស្រា

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

បញ្ជាប្រតិបត្តិសំខាន់ចំនួន១០ ដែលលោក ត្រាំ ចុះហត្ថលេខា នៅថ្ងៃដំបូងក្នុងនាមប្រធានាធិបតីអាមេរិកទី៤៧

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​រក​ឃើញ​សាកសព​រាប់​សិប​នាក់​នៅ​តំបន់​ហ្គាហ្សា​ចំពេល​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

​លោក Yoon ​យល់​ព្រម​សហការ​តុលាការ​​ធម្មនុញ្ញ​​ ក្រោយ​តុលាការ​ក្រុង​​សេអ៊ូល​ឃុំខ្លួន​​

សេដ្ឋកិច្ច២៣ នាទីutes មុន

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញការតភ្ជាប់ជើងហោះ​ហើរ​ត្រង់បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៤ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ៦ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម