ព័ត៌មានជាតិ
សម្តេចតេជោ៖ វ៉ាក់សាំងជាគន្លឹះយកឈ្នះជំងឺកូវីដ-១៩
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ជំនួយវ៉ាក់សាំងរបស់រដ្ឋាភិបាលចិន គឺជាសក្ខីភាពមួយបញ្ជាក់ពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងប្រទេស និងប្រជាជនកម្ពុជាចិន នៅក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងការកសាងសហគមន៍ វាសនារួមគ្នា។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ទោះបីជាមកដល់ពេលនេះរាជរដ្ឋាភិបាលបានចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព ក្នុងការគ្រប់គ្រងជំងឺឆ្លងជំងឺកូីដ-១៩ ដោយទប់ស្កាត់បានមិនឱ្យមានការរាលដាលនៅក្នុងសហ គមន៍ជាទ្រង់ទ្រាយធំ និងមិនមានការបាត់បង់អាយុជីវិតប្រជាជន យ៉ាងណាក្តី ក៏យើងមានការយល់ដឹងច្បាស់ថា វ៉ាក់សាំង គឺជាតម្រូវការ ជាយុទ្ធសាស្ត្រដ៏សំខាន់របស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងការឈាន ទៅយកជ័យជំនះលើជំងឺកូវីដ-១៩។

សម្ដេចលើកឡើងទៀតថា ថ្វីដ្បិតតែវាក់សាំងមិនមែនជាដំណោះស្រាយមាស តែមួយគត់សម្រាប់យកឈ្នះជំងឺកូវីដ-១៩ក្តី តែវាក់សាំង គឺជាគន្លឹះដំណោះស្រាយជាយុទ្ធសាស្ត្រ មួយក្នុងការការពារអាយុជីវិត និងលើក កម្ពស់សុខុមាលភាពសាធារណៈ ជាពិសេសសម្រាប់ធានា ជួយឲ្យងើប ឡើងវិញ នៃសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានោះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល ក៏ដូចជាប្រជាជនចិន ដែលបានផ្ដល់វ៉ាក់សាំងនាពេលនេះ។ សម្តេចបានគូសបញ្ជាក់ថា វ៉ាក់សាំងនេះ ជាប្រភេទវ៉ាក់សាំង ដែលត្រូវបានទទួល ស្គាល់ថា ជាវ៉ាក់សាំងដែលមានសុវត្ថិភាពចាប់ពីអាយុ១៨ ឆ្នាំដល់៥៩ឆ្នាំ ហើយត្រូវបានអនុម័តអោយប្រើប្រាស់ដោយប្រទេសជាច្រើននៅក្នុងតំបន់ ក៏ដូចសកលលោក។

សូមបញ្ជាក់ថា ជំនួយវ៉ាក់សាំងកូវីដ១៩ របស់ចិន ជំហានដំបូង ចំនួន៦០ម៉ឺនដូស ត្រូវបានដឹកតាមយន្តហោះ មកដល់ប្រទេសកម្ពុជាហើយ នៅវេលាម៉ោងជាង៤រសៀល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ជំនួយនេះ ស្ថិតនៅក្នុងកញ្ចប់ជំនួយវ៉ាក់សាំង១លានដូស ដែលរដ្ឋាភិបាលចិនប្រកាសផ្តល់ជូនកម្ពុជា ខណៈដែល ៤០ម៉ឺនដូសទៀត នឹងមកដល់ជាបន្តបន្ទាប់ នៅពេលក្រោយ។
ពិធីទទួលជំនួយវ៉ាក់សាំងកូវីដ១៩ របស់ចិន ជំហានទី១ បានធ្វើឡើង នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសមភាគី លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជាមួយចំនួន រួមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចម្រុះស្ថាប័នផងដែរ។ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិន ចំនួន៦០ម៉ឺនដូសនេះ ជាប្រភេទវ៉ាក់សាំង Sinopharm ដែលផលិតដោយរដ្ឋាភិបាលចិន។ ក្រោយមកដល់ប្រទេសកម្ពុជា វ៉ាក់សាំង Sinopharm ទាំងនេះ នឹងត្រូវប្រគល់ជូនក្រសួងការពារជាតិចំនួន៣០ម៉ឺនដូស និងប្រគល់ជូនក្រសួងសុខាភិបាលចាត់ចែងចំនួន៣០ម៉ឺនដូស៕


អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ