ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ ចំណងមិត្តភាពរវាងប្រទេសទាំងពីរបន្តថែរក្សា និងពូនជ្រំក្រោមបាវចនាភាពជាអ្នកជិតខាងល្អ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាមបានថ្លែងថា ចំណងមិត្តភាពរវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ ប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរបន្តថែរក្សា និងពូនជ្រំជាបន្តបន្ទាប់ ក្រោមបាវចនា ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ក្នុងជំនួបសំណេះសំណាលជាមួយលោក ជិញ វិញផា (Trinh Vinh Pha) អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការទំនាក់ទំនងអតីតជំនាញការវៀតណាម ដែលជួយបដិវត្តន៍នៅកម្ពុជា និងជាអនុប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា នៅអគារវិមាន៧មករា នារសៀលថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក ជិញ វិញផា (Trinh Vinh Pha) បានថ្លែងថា រូបលោកផ្ទាល់ និងប្រតិភូអមដំណើរទាំងអស់ មានសេចក្តីរំភើបឥតគណនា បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា និងបានឃើញការរីកចម្រើនមិនអាចនឹកមិនស្មានដល់ បើប្រៀបធៀបទៅនឹងអតីតកាល ៤៤ឆ្នាំមុន។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអបអរសាទរចំពោះដំណើរទស្សនកិច្ច របស់ប្រតិភូនាពេលនេះ គឺស្របពេលដែល រដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧ កំពុងដំណើរការយ៉ាងល្អ ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ចនិងសន្តិសុខជាតិ តាមរយៈនៃការបោះឆ្នោតប្រកបដោយតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងអបអរសាទរខួបលើកទី ៥៦ នៃចំណងការទូររវាងកម្ពុជា និងវៀតណាមផងដែរ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានរំឭកអំពីចំណងមិត្តភាព រវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានជាប្រវត្តិសាស្ត្រជាយូរលង់ណាស់មកហើយ ក្នុងឋានៈជាអ្នកជិតខាងល្អ ធ្លាប់បានតស៊ូប្រឆាំងសត្រូវរួមគ្នា និងបានសហការជួយគ្នាទៅវិញទៅមក ទាំងសន្តិសុខ ទាំងការពង្រីកសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល ទាំងក្នុងក្របខណ្ឌជាតិ និងក្របខណ្ឌឯកជន។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តទៀតថា ប្រទេសទាំងពីរចងចាំមិនភ្លេចទេ ដែលកងទ័ពប្រជាជនវៀតណាមបានស្ម័គ្រចិត្តជួយរំដោះប្រជាជនកម្ពុជាឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត។
ថ្លែងក្នុងឱកាសនោះ លោក ជិញ វិញផា (Trinh Vinh Pha) បានអបអរសាទរចំពោះការអភិវឌ្ឍរបស់កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងបានប្រែក្លាយពីតំបន់អសន្តិសុខ មកជាតំបន់មានសន្តិសុខ មានស្ថិរភាពនយោបាយល្អ រក្សាបាននូវកំណើនសេដ្ឋកិច្ច និងគ្រប់គ្រងបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
តាមរយៈ ចំណងមិត្តភាពរវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ ប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរបន្តថែរក្សានិងពូនជ្រំជាបន្តបន្ទាប់ ក្រោមបាវចនា ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំការសួរសុខទុក្ខ ពី សម្តេចតេជោ ផ្ញើជូនប្រតិភូទាំងអស់ប្រកបដោយការនឹករឭក និងសូមឲ្យកងទ័ពនិងប្រជាជន នៃប្រទេសទាំងពីរ បន្តកិច្ចសហការគ្នាឲ្យកាន់រឹងមាំថែមទៀត ក្នុងន័យបម្រើឲ្យផលប្រយោជន៍រួម ដើម្បីជ្រោងទង់កសាងជាតិឲ្យកាន់តែអភិវឌ្ឍន៍ខ្លាំងក្លា ស្មើភាពគ្នាជាមួយប្រទេសក្នុងតំបន់ និងនៅលើពិភពលោក។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនពរ និងសូមឲ្យដំណើរទេសចរណ៍ របស់ប្រតិភូវៀតណាមទៅកាន់ខេត្តសៀមរាប និងទៅកាន់តំបន់ផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា ឲ្យទទួលបានជោគជ័យ និងសូមឲ្យដំណើរនិវត្តទៅមាតុប្រទេសវិញប្រកបដោយសុខ និងសុវត្ថិភាព៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៤ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
ព័ត៌មានជាតិ៥ ម៉ោង ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា